© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វគ្គដែលទស្សនិកជន បានទន្ទឹងរង់ចាំទស្សនានោះបានមកដល់ហើយនៅក្នុងរឿង« អ្នកម៉ាក់វ័យក្មេង វគ្គ ពីរ។» នីតា និងនរៈ បានសាងសុភមង្គលជាមួួយគ្នាយ៉ាងមានសេចក្តីសុខជាមួួយកូនស្រី នីរ័ត្ន។ យ៉ាងណាមិញ ក្តីសុខដែលមិនចង់បាត់បង់នេះ វានឹងរលាយទៅវិញ នៅថ្ងៃណាមួយ ដែលការបាក់បែកលើកនេះគឺស្ទើរតែមួយគ្រួសារតែស្រុង។
សុគន្ធ ដែលនរៈខំលើកលែងទោស ឲ្យរួចចេញពីគុកនោះ មិនត្រឹមតែមិនដឹងគុណគេទេ ថែមទាំងរៀបចំគំរោងការបំផ្លាញជីវិតនរៈថែមទៀតផង។ គេបានប្រើប្រាស់មនុស្សស្រីម្នាក់ ដើម្បីចូលមកបំបែកជំនឿចិត្តនរៈដែលមានចំពោះនីតា។ នាង វីណា ដែលត្រូវជា ប្អូនស្រីមេត្តា ( អតីតប្រពន្ធ) របស់នរៈដែលបានស្លាប់ជាច្រើនឆ្នាំហើយនោះ ក៏បានវិលត្រឡប់មកសារជាថ្មី ក្នុងមុខមាត់ជាមេត្តា ។
សុគន្ធ បានញុះញង់ វីណា ឲ្យមានចិត្តចង់ចាប់នរៈ ដើម្បីក្រសោបយកទ្រព្យសម្បត្តិ ហើយបែកចេញពីនីតា ។ ដោយសារតែស្តាប់ ពាក្យអុចអាលរបស់សុគន្ធ វីណា កើតក្តីច្រណែន ខឹងនឹងនីតា ដែលនាងមិនគួរណាមកសោយសុខលើគំនរទ្រព្យសម្បត្តិ ដែលបងស្រីនាង និង នរៈខំរកមកជាមួយគ្នានោះទេ។
តើសម្រាប់ការបកស្រាយ និងបង្ហាញពីសាច់រឿងនៅក្នុងវគ្គនេះ ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង វគ្គ ពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ