© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនជាច្រើនបានដឹងហើយថាលោក ចឺម គឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រគ្រប់វ័យ។ បទចម្រៀងរបស់លោកមានទាំងបទបែបយុវវ័យ ឬបទចម្រៀងបែបរាំលេងកម្សាន្តជាដើម។ មិនត្រឹមតែអាចបកស្រាយបទមច្រៀងបានល្អប៉ុណ្ណោះទេរាល់វត្តមានរបស់លោក ចឺម តែងតែធ្វើអោយទស្សនិកជនបានសើចសប្បាយដោយសារតែវោហារស័ព្ទកំប្លែងដ៏ប៉ិនប្រសប់របស់លោក។ នៅសប្តាហ៍ថ្មីនេះលោក ចឺម នឹងបង្ហាញវត្តមានក្នុងកម្មវិធីតន្ត្រី AD Concert 2021 ដោយលោកបានត្រៀមបទចម្រៀងជាច្រើនបទមកចែកជូនទស្សនិកជនបានទស្សនា និងស្តាប់កម្សាន្ត។
ក្រៅពីវត្តមានរបស់លោក ចឺម ក៏នៅមានតារាចម្រៀងប្រុសស្រីបីដួងផ្សេងទៀតមានដូចជាកញ្ញា ដា សុម៉ាវត្តី លោក ពេជ្រ ថាណា និងកញ្ញា ឡុង លក្ខិណា។ កុំភ្លេចបើកប៉ុស្តិ៍ភីអិនអិន ទស្សនាកម្មវិធីតន្ត្រី AD Concert 2021 នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
កម្មវិធីនេះនាំមកជូនជាពិសេសផ្តាច់មុខដោយ: តែបៃតង AD ឆ្ញាញ់! ឆ្ញាញ់! ឈ្នះរង្វាន់អស់ស្ទះ! AD ផលិតផលសំណាងល្អ ញ៉ាំច្រើន! ឈ្នះច្រើន!
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត