© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ល្ខោនស្នេហាត្រីកោណរវាង ថាណាផុន និងប្រពន្ធ រួមទាំង តារាសម្តែង រីនរ៉ាដា គឺជាសាច់រឿងដ៏ក្តៅគគុកមួយដែលកំពុងអង្រួនអារម្មណ៍ទស្សនិកជនឲ្យចង់ដឹងថា តើចុងក្រោយ មនុស្សប្រុសដែលមិនទទួលខុសត្រូវដូចជា តួអង្គ ថាណាផុននេះ អាចនឹងរួចខ្លួនឬយ៉ាងណា?
រីនរ៉ាដា ត្រូវបានជួបនឹងគ្រោះថ្នាក់ ដោយសារតែការរៀបចំរបស់ ថាណាផុន ដើម្បីបំបាត់រាល់ភស្តុតាង និងការសម្ងាត់កន្លងមកដែលមានជាមួយនឹងនាង។ បន្ទាប់មក គេក៏បានទម្លាក់កំហុសគ្រប់យ៉ាងទៅឲ្យធីដែលតារារួមអាជីព ជាអ្នកទទួលកំហុសវិញ។ សំណាងល្អ រ៉ាដា ជីវិតថ្លៃ នាងអាចរួចផុតពីសេចក្តីស្លាប់ ហើយត្រូវសម្ងំលាក់ខ្លួនព្យាបាលជំងឺមួយរយៈពេលយូរ។
ថាណាផុន គិតថា គ្រប់យ៉ាងគឺត្រូវបានដោះស្រាយរួចរាល់ ហើយរ៉ាដា ត្រូវស្លាប់ ទាំងអ្វីៗនឹងមិនដល់ភ្នែកត្រចៀកអ្នកដទៃនោះទេ។ ចុងក្រោយ ក្រដាសពិតជាមិនអាចខ្ចប់ភ្លើងបានទេ រ៉ាដា នាងបានបង្ហាញខ្លួនជាថ្មីជាមួយនឹងស្ថានភាពជំងឺបានធូរស្បើយច្រើន នៅចំពោះមុខអ្នកកាសែតជាច្រើននាក់។
ថាណាផុន និងភរិយា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា រ៉ាដា នាងនៅជាមានជីវិតបែបនេះសោះ។ រ៉ាដា បានបកអាក្រក់ការមិនទទួលខុសត្រូវរបស់ថាណាផុន រហូតដល់បង្ខំឲ្យនាងយកកូនចេញ។ អ្នកកាសែត ជាច្រើននាក់ បានចែកចាយពត៌មានដ៏ក្តៅគគុកនេះទៅខាងក្រៅ ដែលពេលនេះ ធ្វើឲ្យ ថាណាផុន ត្រូវបាត់បង់កត្តិយស។
ក្រោយពី អ្វីៗត្រូវបានទម្លាយចេញអស់ហើយនោះ តើថាណាផុន អាចនៅមានឱកាសក្នុងការសម្លាប់បំបិតមាត់ រ៉ាដាបានទៀតទេ? ឬក៏ត្រូវជាប់ក្នុងសំណាញច្បាប់? សូមបន្តរង់ចាំទស្សនាភាគបន្ទាប់ក្នុងរឿង «ទំនាយលាក់ស្នេហ៍» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ