© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាជារឿងមួយដែលគ្រប់គ្នាមិនអាចមើលឃើញ ប៉ុន្តែសម្រាប់រ៉ូសុីតា អាចដឹងស្ទើរតែទាំងស្រុងនូវហេតុការណ៍ដែលនឹងកើតឡើងចំពោះនរណាម្នាក់។ ការតាមចាប់ខ្លួនរបស់ វុទ្ធីកន បានឈានដល់ដំណាក់កាលមួយដែលមិនអាចនឹងរួចខ្លួននោះទេ ដោយរ៉ូសុីតា ព្រមទាំងធី បានសហការគ្នាជាមួយប៉ូលីសថែមទៀតផង។
នៅយប់ដែល វុទ្ធីកនដឹងខ្លួនថា នឹងមានការចាប់ខ្លួននោះ គេបានរៀបចំអន្ទាក់មួយសម្រាប់អ្នកគ្រប់គ្នា ដោយបញ្ឆោតឲ្យកូនប្រុសធម៌របស់គេចេញមុខមក។ ឆៃ ចុងក្រោយបែរជាចាញ់ល្បិចរបស់ វុទ្ធីកន ព្រោះគិតថា យ៉ាងណា ក៏ឪពុកធម៌ខ្លួនមកជួយខ្លួនដែរ។ ចំណែកឯរ៉ូសុីតា និងក្រុមការងារ បានតាមដានពីសកម្មភាពរបស់ ឆៃ ហើយបានដឹងយ៉ាងច្បាស់ថា ឪពុកកូនធម៌ពីរនាក់នេះ គេចខ្លួនដល់ទីកន្លែងណា។
វាជាជោគជ័យមួយសម្រាប់ប៉ូលីសដែលបានចាប់ខ្លួនជនល្មើសដូចជា វុទ្ធីកន និងនាយឆៃ ប៉ុន្តែវាអាចជាសំណាងអាក្រក់របស់រ៉ូសុីតាខ្លួនឯង។ វុទ្ធីកន ជាមនុស្សដែលមានកូនចៅច្រើន ហេតុនេះហើយ នាងងាយនឹងរងគ្រោះថ្នាក់ដោយការលួចវាយប្រហារបន្តទៀត ពីបក្សពួករបស់មនុស្សមានអំណាចម្នាក់នេះ។
ដើម្បីចង់ដឹងពីសាច់រឿងលម្អិតទៀតនោះ សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ទំនាយលាក់ស្នេហ៍ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ