ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

ប៉ុស្តិ៍ PNN កំពង់ចាម បានផ្លាស់ប្តូរពីលេខ ៣២ ទៅលេខ ៤៩វិញ

០២ កញ្ញា ២០១៧

ជាការជូនដំណឹងមួយសម្រាប់បងប្អូន ដែលរស់នៅខេត្តកំពង់ចាម ឲ្យបានជ្រាបថា៖ ស្ថានីយទូរទស្សន៍ភីអិនអិន សូមធ្វើការផ្លាស់ប្តូរប៉ុស្តិ៍ចាក់ផ្សាយពីលេខ ៣២ ទៅលេខ ៤៩ ចាប់ពីថ្ងៃទី ០១ ខែកញ្ញានេះតទៅ។ 

 

 

គួរជម្រាបជូនថា ស្ថានីយទូរទស្សន៍ ភីអិនអិន បានចាប់ផ្តើមដំណើរការផ្សាយ រយៈពេល ២ឆ្នាំមកហើយ ជាមួយនឹងបណ្តាញគ្របដណ្តប់ការផ្សាយធំទូលាយ រហូតដល់ ៩៥ភាគរយនៃផ្ទៃប្រទេសកម្ពុជា ព្រមទាំងមានស្ថានីយផ្សាយបន្តចំនួន ១៨ខេត្តក្រុង។ ភីអិនអិន ផ្តល់ជូនទាំងការកម្សាន្ត ចំណេះដឹង និងព័ត៌មាន ជូនដល់ទស្សនិកជន គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ ភីអិនអិន ក៏ជាប៉ុស្តិ៍ទូរទស្សន៍មួយ ដែលមានគុណភាពរូបភាពច្បាស់ល្អ ព្រមទាំងមានបុគ្គលិកបម្រើការ ដែលសុទ្ធសឹងតែជាអ្នកជំនាញទៅតាមវិស័យផ្សេងៗ។

 

សូមបញ្ជាក់ថា ភីអិនអិន ជាស្ថានីយទូរទស្សន៍ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលជួយលើកកម្ពស់គុណភាពកម្មវិធីផលិតផ្ទាល់ក្នុងស្រុក ក៏ដូចជាចូលរួមឆ្លុះបញ្ចាំង ឲ្យឃើញពីភាពប៉ិនប្រសប់នៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់ខ្មែរ។ សូមចូលរួមទស្សនា PNN ដើម្បីបង្កើនចំណេះដឹង និងការកម្សាន្តរបស់លោកអ្នក៕

 

PNN ស្ថានីយទូរទស្សន៍សម្រាប់កម្ពុជា!

ថ្មីៗពី PNN

Copyright © 2017 PNN TV. All Rights Reserved.