© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកម្មវីធី Freshy Winner នឹងមានវត្តមានរបស់តារាបួនដួងដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយតាមរយៈការសម្តែងរឿងភាគផ្សេងៗ និងកំពុងតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរមានដូចជាដៃគូសម្តែងក្នុងរឿងអ្នកម៉ាក់វ័យក្មេងទាំងវគ្គ១ និងវគ្គ២ លោក នូ ឧសភា និងកញ្ញា នី មុន្នីនាថ រួមជាមួយតារាពូកែវោហាសព្ទបែបកំប្លែងលោក ព្រែក និងកញ្ញា អ៊ឹង និមល។
ពិតជាកម្រណាស់ដែលតារាទាំងបួនដួងបានជួបគ្នា នេះជាលើកទីមួយហើយដែលពួកគាត់បានជួបគ្នាក្នុងកម្មវិធី Freshy Winner ដែលជាកម្មវិធីកម្សាន្តកំពុងតែពេញនិយមមួយប្រចាំ ស្ថានីយទូរទស្សន៍ភីអិនអិន ។ បើកឆាកកម្មវិធី Freshy Winner ភ្លាមតារាទាំងបួនដួង រួមជាមួយពិធីករ និងពិធីការនីក៏បានបង្ហាញជាមួយសាច់រឿងខ្លីបង្ករបានជាសំណើចសើចផ្អើលកម្មវិធីតែម្តង។ នេះគ្រាន់តែជាការបង្ហាញជូននៅវគ្គដដំបូងប៉ុណ្ណោះ ចុះចំណែកការលេងហ្គេមពីសំណាក់តារាទាំងបួនវិញនោះតើនឹងបង្កភាពសប្បាយរីករាយយ៉ាងណាដែរ?
អ្វីដែលកាន់តែពិសេសនៅសប្តាហ៍នេះទាំងពិធីករ ពិធីការនី និងតារាកិត្តិយសទាំងបួនដូងពិតជាប្លែកជាមួយការស្លៀកពាក់បែបបូរាណ ដែលធ្វើអោយទស្សនិកជនទទួលបាននូវទស្សនីយភាពថ្មីពីកម្មវិធីផងដែរ។ សូមបញ្ជាក់ដែរថាកម្មវីធី Freshy Winner នឹងផ្តល់ជូនជាមួយប្រាក់រង្វាន់ចំនួន៥លានរៀលជារៀងរាល់សប្តាហ៍ទៅដល់គូណាមួយដែលលេងឈ្នះនៅក្នុងកម្មវិធី នឹងអាចទស្សន៍ទាយត្រូវនៅវគ្គចុងក្រោយ។
ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ថាតើគូណាដែលមានសំណាងបានទៅលេងនៅវគ្គចុងក្រោយដើម្បីដណ្តើមយកទឹកប្រាក់៥លានរៀលពីកម្មវិធី? កម្មវីធីនេះចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧៣០នាទីយប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត