© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈានចូលមកដល់សប្តាហ៍នេះគឺជាសប្តាហ៍ទីបីហើយដែលវត្តមានរបស់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ ដែលមកពីសហគមន៍អូរព័ទ្ធ បានចូលរួមលេងក្នុងកម្មវីធី គ្រួសាររីករាយ របស់ ស្ថានីយទូរទស្សន៍ភីអិនអិន ។ រយៈពេលពីរសប្តាហ៍កន្លងផុតទៅ ឃើញថាបើទោះបីជាប្អូនៗនៅក្មេងប៉ុន្តែប្អូនៗពិតជាមានភាពក្លាហាន និងឈ្លាសវៃក្នុងការពន្យល់ទៅកាន់អ្នកគ្រូ ជាលទ្ធផលប្អូនៗពិតជាទទួលបានរង្វាន់គ្រប់វគ្គពីកម្មវីធី។
ចូលមកដល់សប្តាហ៍នេះប្អូនប្រុស លន សំណាង និងអ្នកគ្រូ និងឡើងមកបង្ហាញសមត្ថភាពលេងហ្គេមដើម្បីយករង្វាន់ពីកម្មវីធី។ តើពួកគេធ្វើបានល្អដែរទេ? តើរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងក្លាយជារបស់ប្អូនប្រុសសំណាង និងអ្នកគ្រូដែរឬទេ?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត