© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្នេហា នារីឆ្នាស់ឆ្នើម នីកា និងលោកប៉ូលីសសង្ហា សត្យា កំពុងតែចាប់ផ្តើមបន្តិចម្តងៗ ប៉ុន្តែគេហាក់ដូចជានៅពុំទាន់ដឹងថា តើម្នាក់ៗអាចទទួលយក និងសិក្សាពីចិត្តគ្នាទៅវិញទៅមកបានដែរអត់?
ចាប់តាំងពី នីកា បញ្ចប់ការសិក្សាពីបរទេស ហើយមករស់នៅជាមួយលោកយាយរបស់គេនៅឯខេត្តមក ជីវិតរបស់គេបានប្រែថ្មី ដែលខុសពីមុន មានតែការភ័យខ្លាច ពីឪពុកចិត្តគ្រប់នាទី។ នីកា និងម្តាយ រស់នៅដោយមិនចុះសម្រុងនឹងគ្នា ក៏ព្រោះតែប្តីក្រោយរបស់ម្តាយជាមនុស្សមានចិត្តអាក្រក់ ចង់ធ្វើបាបនាង។ វាដូចជា និស្ស័យគូដែលបានកំណត់មក នីកា ក៏បានជួបសត្យានៅឯស្រុកកំណើតរបស់លោកយាយ នៅពេលដែលសត្យាត្រូវទទួលភារកិច្ចប្រចាំការនៅថ្នាក់ខេត្តវិញ។
ជាច្រើនភាគកន្លងមក ទស្សនិកជន ក៏បានទស្សនាពីសាច់រឿងក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះរួចហើយ ហើយមកដល់ភាគនេះទៀត សត្យា បានបង្កើតចំណងទំនាក់ទំនងផ្លុវចិត្ត ក្រោយពីនាងបានឃើញពីអំពើល្អរបស់សត្យាមកលើលោកយាយរបស់នាង។ នៅថ្ងៃមួយ ដែលសត្យាបានធ្វើដំណើរជូននីកាមកដល់ផ្ទះ គាប់ជួបជាពេលនោះ លោកយាយផាន ក៏មានអាការៈមិនស្រួល ហើយត្រូវបានសត្យាបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ទឹកចិត្តដ៏ល្អកម្ររកបាននេះ បានធ្វើឲ្យបេះដូងរបស់ នីកា ហាក់ញាប់ញ័រ និងមានកូនចិត្តបន្តិចបន្តួច ប៉ុន្តែគួរឲ្យសោកស្តាយ សត្យា កំពុងតែត្រូវបានម៉ាឡែន ជាសង្សារ តាមមិនជាប់នោះទេ។ ម៉ាឡែន និងសត្យា បានឈ្លោះប្រកែកគ្នា ដោយសារតែវត្តមាននីកាចូលមកពាក់ព័ន្ធក្នុងជីវិតរបស់ពួកគេ។
តើក្រោយពី ទំនាក់ទំនងជាមួយនឹងនីកាកាន់តែស្និទស្នាលមក សត្យាអាចនឹងដោះដៃពីម៉ាឡែនឬមួយយ៉ាងណា? ហើយម៉ាឡែន ដែលជាមនុស្សស្រីកាច ឆ្នាស់ និងមានចិត្តអាក្រក់នោះ នឹងបង្កើតរឿងក្តៅក្រហាយអ្វីខ្លះដល់ នីកា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ