© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណើរសាច់រឿង ក្រោយពីមីរ៉ា បានធូរស្បើយពីការរងរបួសគ្រោះថ្នាក់បាញ់ប្រហារពីដេវីតរួចមក នាងក៏ត្រូវបងធំ និងអ្នកផ្ទះនាំយកមកសម្រាកព្យាយបាល មើលថែមួយរយៈពេលយូរ។ ចាប់តាំងពី មីរ៉ា ត្រូវបានម៉ែដោះមើលថៃពីរបួសនោះ បងធំ ក៏ជាអ្នកទទួលខុសត្រូវការងារក្រុមហ៊ុនទាំងមូលផងដែរ។ ទំនាក់ទំនងស្នេហា បងធំ និងមីរ៉ា កាន់តែស្រឡាញ់គ្នាខ្លាំង ហើយថែមទាំងមានចិត្តទៅលើគ្នាទៅវិញទៅមក ក្រោយពីបានឃើញការលះបង់ជីវិតរបស់មីរ៉ាចំពោះធានី។
ថ្វីត្បិតតែ ពួកគេជាមនុស្សស្រីដូចគ្នា តែក៏មិនមែនមានន័យថា មីរ៉ា មិនប្រច័ណ្ឌចំពោះបងធំនោះទេ នៅពេលឃើញមនុស្សស្រីផ្សេងមកកៀកកើយស្និទ្ធស្នាលជាមួយនោះ។ នៅថ្ងៃមួយ ប្អូនស្រីរបស់ សាកល ឈ្មោះ ជូលី បានវិលត្រឡប់មកពីរៀននៅឯបរទេសវិញ ក៏បានមកចូលស្វាគមន៍ រាក់៉ទាក់បងធំដល់ក្រុមហ៊ុន។ គាប់ជួនជាពេលនោះ មីរ៉ា និងម៉ែដោះ ក៏បានយកម្ហូបអាហារ មកឲ្យបងធំ ក្នុងពេលដែល ជូលី កំពុងតែនៅជាមួយនឹងបងធំតែម្តង។ មីរ់ា ហាក់ដូចជា អន់ចិត្តបន្តិច នៅពេលឃើញរូបភាពអ្នកទីបី ចូលមកជិតស្និទ្ធ បងធំបែបនេះ។
តើវាអាចធ្វើឲ្យចំណងស្នេហ៍ មីរ៉ា និងបងធំ រង្គោះរង្គើរម្តងទៀតទេ នៅពេលដែល ជូនលី មកបង្កើតការទាក់ទង និងនៅក្បែរនៅធានី ( បងធំ ) )បែបនេះ? ដើម្បីចង់ដឹងថា តើភាគនេះ មានឈុតឆាក ស្នេហាត្រីកោណ រវាងភេទដូចគ្នាយ៉ាងដូចម្តេចខ្លះ សូមរង់ចាំទស្សនាភាគនៅយប់នេះ នៅក្នុងរឿង «រសជាតិអ្នកមាន» វេលាម៉ោង ០៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ