© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្នេហា រវាងមនុស្សលោក និងយក្សា នាង យ៉ែម និងយក្ស ស៊ូរ៉ាមី ជាសាច់រឿងមួយ ដែលកំពុងតែធ្វើឲ្យទស្សនិកជនចង់តាមដានជក់ចិត្ត ដោយមកដល់ភាគនេះ ពួកគេទាំងពីរនាក់ ហាក់ដូចជាមានចិត្តទៅលើគ្នាបន្តិចម្តងៗ។
សម្រាប់សាច់រឿងនៅក្នុងភាគនេះដែរ កាន់តែល្អមើលខ្លាំងទៀតហើយ ដោយនៅថ្ងៃមួយ ចៃដន្យ ម្តាយមីងរបស់ យ៉ែម បានមករកនាងដល់ផ្ទះ។ គាប់ជួនជាពេលនោះ គាត់បានលឺសម្លេងរបស់ ស៊ូរ៉ាមី ហើយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល គឺចរិត និងពាក្យសម្តីរបស់់យក្សសង្ហាមួយនេះ ខុសប្លែកពីធម្មតា។ នាងយ៉ែម ត្រូវបានស្តីបន្ទោសខ្លាំងៗពីម្តាយមីងរបស់នាង ដោយគាត់គិតថា នាង បានធ្វើខុសនឹងប្រពៃណី ដោយយកមនុស្សប្រុសមិនស្គាល់មុខ មកស្នាក់នៅជាមួយ ។ យ៉ែម គ្មានអ្វីនឹងបកស្រាយ ហើយពេលនោះ យក្ស ស៊ូរ៉ាមី ក៏នៅតែមិនព្រមយល់អំពីចិត្ត របស់ យ៉ែមទៀត។ គេគ្រប់គ្នា រួមទាំងមិត្តភក្តិរបស់ យ៉ែម ចាប់ផ្តើមសង្ស័យបន្តិចម្តងៗ ពី រឿងរ៉ាវ ដែលមិនគួរឲ្យជឿមួយនេះ។
ចំណែកឯ នាគរាជ ដែលជាគូសត្រូវរបស់ ស៊ួរ៉ាមី បានប្រើល្បិចគ្រប់យ៉ាង ដើម្បីតាមមកបំផ្លាញក្តីសុខរបស់ស៊ូរ៉ាមីនៅឋានមនុស្សលោក ហើយការបង្កើតចិត្តអាក្រក់របស់គេ ក៏បានជះផលប៉ះពាល់ទៅមនុស្សដែលនៅជុំវិញខ្លួនគេផងដែរ។
តើនៅភាគនេះ នឹងមានរឿងអ្វីខ្លះកើតឡើង សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង «ដួងកែវមណី» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ