© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រ់ឿងបងប្អូនស្រីធម៌ទាំងបី ហ័រ ម៉ូជិន ហ័រ ជិនសៀវ និង ពិអីង កំពុងតែអង្រួនបេះដូងទស្សនិកជន ឲ្យចង់ដឹងថា តើចុងក្រោយអ្នកដែលត្រូវរងគ្រោះនោះ គឺជាអ្នកណា។ វាពិតជាអយុត្តិធម៌ ចំពោះអ្នកម្នាងពីអីង ដែលជាមនុស្សស្អាតស្អំ ប៉ុន្តែបែរជាមកត្រូវស្លាប់បាត់បង់ជីវិត ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺនាងបានស្លាប់ក្រោមដាវកាំបិតរបស់ម្តាយខ្លួន ឯងទៅវិញ។
នៅថ្ងៃដែលរាជនី នៃនគរកុងយៀក បានរៀបចំពិធីសែនព្រែនដល់ ការរកឃើញ បេះដូងមេឃដីនោះ ម្តាយរបស់ ពីអីង ដែលជាត្រកូលមីង បានរៀបចំគំរោងការដើម្បីវាយប្រហាររាជនី ហើយខ្លួនឡើងគ្រងរាជជំនួសវិញ។ ពីអីង បានដឹងរឿងរ៉ាវគ្រប់យ៉ាងទាំងអស់ ពីម្តាយរបស់ខ្លួន ហើយនាងបានសុំអង្វរ ព្រោះមិនចង់ឲ្យរឿងកាប់សម្លាប់គ្នាកើតឡើងនោះទេ។ ដោយ សារតែក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ពីអីង ចំពោះនគរកុងយៀក ជាពិសេស គឺមនុស្សដែលនាងស្រឡាញ់ ព្រះអង្គម្ចាស់ ហ្វីយៀន និងរាជបុត្រារបស់ខ្លួន ទើបនាងតែងតែទទូចអង្វរម្តាយរបស់ខ្លួនឲ្យបញ្ចប់ការចង់បានអំណើចមួយនេះឡើង។
ពិធី ត្រូវបានចាប់ផ្តើមឡើង ស្របពេលដែលការកាប់សម្លាប់ពីក្រុមបក្សពួករបស់ ម្តាយពីអីង បានសំរុកចូលមករករាជនី ហើយពេលនោះហើយ ដែលពីអីង នាងព្រមលះបង់ជីវិតរបស់នាង ដើម្បីសុវត្ថិភាពរបស់ រាជនី និងព្រះអង្គម្ចាស់ ហ្វីយៀន។ ម្តាយរបស់ពីអីង សោកស្តាយខ្លាំង ចំពោះកំហុសឆ្គងដែលមិនគួរ ពីអីង ត្រូវមករងជំនួសផ្លៃដាវយ៉ាងដូច្នោះនេះសោះ។ គ្រប់ គ្នា រួមទាំងរាជនី ព្រះអង្គម្ចាស់ ហ្វីយៀន ហ្វីប៉ាយ ហ័រ ម៉ូជិន មានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលបានឃើញ ពីអីងត្រូវបាត់បង់ជីវិតបែបនេះ។ ការស្លាប់របស់ អ្នកម្នាងពីអីង គឺជាទឹកភ្នែកដ៏សោកសៅរបស់នគរកុងយៀកទាំងមូល ដែលនាងមានគុណសម្បត្តិជាច្រើនចំពោះនគរមួយនេះ។
តើបន្ទាប់ពី ការស្លាប់របស់ ពីអីង ត្រុូវបានបញ្ចប់ទៅ តើនឹងមានរឿងអ្វីកើតឡើងចំពោះនគរកុងយៀក ហើយម្តាយរបស់ ពីអីង នឹងត្រូវបាត់បង់ជីវិត ឬមួយយ៉ាងណា សូមរង់ចាំទស្សនាភាគនេះក្នុងរឿង« វាសនាបងប្អូនភ្លោះ» ដែលមានផ្សាយជូននៅវេលាម៉ោង ១២ ថ្ងៃត្រង់នេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ