© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ បើទោះបីជាប្រជានកម្ពុជាយើងមិនអាចដើរលេង ឬជួបជុំបងប្អូនសប្បាយរីករាយដោយសារតែការរាតត្បាតពីជម្ងឺ កូវីត-១៩ ក្តី ប៉ុន្តែស្ថានីយទូរទស្សន៍ភីអិនអិន នៅតែបង្កបរិយាកាស
សប្បាយរីករាយតាមរយៈកម្មវិធីប្រគំតន្ត្រីនានាផងដែរ។
នៅសប្តាហ៍នេះកម្មវិធី Freshy Happy Concert នឹងនាំអារម្មណ៍បងប្អូនខ្មែរយើង ក៏ដូចជាទស្សនិកជនអោយបានសប្បាយរីករាយជាមួយការប្រគំតន្ត្រីដែលមានការរៀបចំយ៉ាងពិសេសដើម្បីសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ តារាចម្រៀងដែលចូលរួមក្នុងសប្តាហ៍នេះនឹងបកស្រាយបទចម្រៀងបែបប្រពៃណីចូលឆ្នាំខ្មែរ ជាមួយការស្លៀកពាក់បែបប្រណៃណី និងមានការរៀបចំឆាកយ៉ាងប្រណិតពាក់ព័ន្ធនឹងពិធីចូលឆ្នាំខ្មែរផងដែរ។
តារាបួនដួងដែលចូលខ្លួនបកស្រាយបទចម្រៀងសុទ្ធសឹងតែជាតារាដែលមានទឹកដមសម្លេងពីរោះ និងមានឈ្មោះបោះសម្លេងដូចជា លោក អនុស្សាវរីយ៍ លោក ឃី សុឃុន កញ្ញា ឈីន រតនៈ និងកញ្ញា ណារីតា។
កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាតើពួកគាត់នឹងលើកយកបទចម្រៀងអ្វីខ្លះមកបកស្រាយក្នុងកម្មវិធី Freshy Happy Concert? កម្មវិធីនេះផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត