© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកុមារាមួយរូបដែលមកពីសហគមន៍អូរព័ទ្ធ នឹងឡើងមកលេងក្នុងកម្មវិធី គ្រួសាររីករាយ ដោយមានការសហការ និងចាប់ដៃគ្នាជាមួយអ្នកគ្រូមកពីសហគមន៍អូរព័ទ្ធដូចគ្នា។ អូន ញាញ់ ជាក្មេងម្នាក់ដែលមិនសូវចេះនិយាយប៉ុន្មានទេ ប៉ុន្តែសម្រាប់ការពន្យល់វិញពិតជាបានក្បោះក្បាយល្អ និងអាចយល់ពីតិចនិចក្នុងការពន្យល់បានល្អ ប៉ុន្តែទោះបីជាបែបណា នៅមិនទាន់ដឹងទេថាតើអ្នកគ្រូដែលមកលេងជាមួយប្អូនអាចទស្សន៍ទាយត្រូវពីចម្លើយដែរឬក៏យ៉ាងណា? តើរង្វាន់ដែលមានក្នុងវគ្គនីមួយៗអូន ញាញ់ និងអ្នកគ្រូអាចយកបានដែរឬទេ?
ដូច្នេះមានតែរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត