© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រីដែលបង្កើតឡើងចុងក្រោយគេក្នុងឆ្នាំ២០២១ ប្រចាំ ស្ថានីយទូរទស្សន៍ភីអិនអិន AD Concert 2021 បានដំណើរការជាផ្លូវការអស់រយៈពេលមួយសប្តាហ៍កន្លងទៅហើយ ដោយប្រមូលផ្តុំតារាចម្រៀងល្បីៗជាច្រើនចូលរួមបកស្រាយបទចម្រៀងដែលកំពុងតែពេញនិយម។
ឈានមកដល់សប្តាហ៍ទីពីរនៃកម្មវិធីតន្ត្រីសម័យបែបទំនើបមួយនេះ នឹងមានវត្តមានរបស់តារាចម្រៀងប្រុសស្រីវ័យក្មេង សម្លេងពីរោះ និងសំបូរទៅដោយស្ទាយប្លែកៗចំនួនបួនដួងទៀតមកអង្រួនឆាកតន្ត្រី AD Concert 2021 អោយកាន់តែមានភាពសប្បាយរីករាយ។
តារាចម្រៀងទាំងបួនដួងរូមមាន កញ្ញា យូរី កញ្ញា វីរ:និច្ច លោក ពេជ្រ រ៉ាស័ក្ត និង កញ្ញា ដា អារីយ៉ា។ តារាទាំងបួនដួងសុទ្ធសឹងតែជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងនិងបានធ្វើអោយទស្សនិកជន ជាពិសេសយុវវ័យមានការគាំទ្រ និងពេញចិត្តនូវទឹកដមសម្លេងរបស់ពួកគេផងដែរ។ តារាចម្រៀងទាំងបួនដួងខាងលើ នឹងមកជួបទស្សនិកជនតាមរយៈកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ ដល់ម៉ោង ៩:០០យប់តទៅ៕
កម្មវិធីនេះឧបត្ថម្ភផ្តាច់មុខដោយ: AD ២០ឆ្នាំនៅកម្ពុជា! AD សម្បូរវីតាមីន! ញ៉ាំ AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើអោយរាងកាយរឹងមាំ! AD ឈ្នះរង្វាន់អស់ស្ទះ!
ទស្សនាវីដេអូថ្មីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត