© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ ភីអីង ដែលជាបងប្អូនទី ៣ ក្នុងចំណោមបងប្អូនទាំង៥ នាក់ បានរសាត់អណ្តែតជីវិតមកកាន់នគរកុងយៀក រហូតទាញយកតំណែងជាអ្នកម្នាងផ្កាកុលាបនៃនគរនេះបាន ក៏ដោយសារតែគុណសម្បត្តិរបស់នាងជាច្រើន។ ព្រះអង្គម្ចាស់ ដែលជាបុត្រាពៅរបស់ ព្រះអង្គម្ចាស់ ជាំង បានរួមរស់នៅជាមួយភីអីង ដោយទទួលបានបុត្រាមួយព្រះអង្គគួរឲ្យស្រឡាញ់។
ការពិត នៃទំនាក់ទំនងស្នេហារបស់ភីអីង និងព្រះអង្គម្ចាស់ គឺគ្រាន់តែជាការលួងលោមចិត្តព្រះអង្គម្ចាស់ដែលទ្រង់មានព្រះទ័យនឹករលឹកតែ ហ័រ ម៉ូជីនតែប៉ុណ្ណោះ ប៉ុន្តែការពិត ក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ មិនបានប្រគល់ទៅឲ្យភីអីងនោះទេ។ ភីអីង ធ្លាប់តែមានភាពជឿជាក់ទៅលើ ម៉ូជីន ប៉ុន្តែព្រោះតែការប្រច័ណ្ឌ និងខ្លាចបាត់បង់ ធ្វើឲ្យចិត្តរបស់នាង ប្រែជាចងគំនុំស្អប់ ម៉ូជីនទៅវិញ។ ចំណែកឯប្អូនស្រីពៅ គឺ ហ័រ ជីនសៀវ បានធ្វើដំណើរមកកាន់នគរកុងយៀក បំណងតាមដានការសម្ងាត់របស់បងប្អូនទាំង៥របស់នាង ជាពិសេស បងប្រុសទី ២ មីងសុង។ ជួនជាពេលនោះ ហ្វីប៉ាយ ក៏បានដឹកដៃ ហ័រ ម៉ូជីន ចូលទៅកាន់នគរកុងយៀកដែរ ដែលធ្វើឲ្យពួកគេទាំងអស់គ្នាបានជុំគ្នា ក្រោមទឹកមុខដ៏គួរឲ្យភ្ញាក់ផ្អើល។ ជិនសៀវ នៅពេលឃើញវត្តមានរបស់ ម៉ូជីន និងហ្វីប៉ាយនៅជាមួយគ្នា នាងប្រែជាចិត្តស្អប់បងស្រីរបស់ខ្លួន ហើយយល់ច្រឡំ ទៅលើម៉ូជីន គ្មានទឹកចិត្តស្មោះជាមួយនាង។
ចុងក្រោយ បងប្អូនដែលធ្លាប់តែកម្សត់កម្រជាមួយគ្នា ក៏បានអស់អាល័យរៀងៗខ្លួន ហើយម្នាក់ៗគិតចង់រកតែសេចក្តីសុខដាក់ក្នុងជីវិវត ប៉ុន្តែមានតែម៉ូជីន ម្នាក់គត់ ដែលមិនមានចិត្តល្បិចកលចំពោះបងប្អូនទាំងអស់។ សាច់រឿង នៅភាគបន្ទាប់នេះដែរ នគរកុងយៀក នឹងកើតនូវការកាប់សម្លាប់គ្នា និងជនក្បត់ ហើយ ម៉ូជីន និង ភីអីង ក៏កាន់តែឆ្ងាយៗទៅ ពីទំនាក់ទំនងបងប្អូនរបស់ពួកគេ។ ចុងក្រោយ ក្នុងចំណោមបងប្អូនស្រីទាំងបី នឹងម្នាក់ដែលត្រូវបាត់បង់ជីវិត ដោយសារតែ ការទទួលបាន នូវភាពអយុត្តិធម៌នៃក្តីស្រឡាញ់។
តើអ្នកណា ជាអ្នកត្រូវបញ្ចប់ជីវិតក្នុងសង្គ្រាមបងប្អូនស្រីទាំង ៣នេះ ហើយពួកគេ អាចឆ្លងផុតពី រឿងរ៉ាវមិនល្អ ដែលប្រុងនឹងកើតឡើងនេះបានឬយ៉ាងណា សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ