© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែអស់សំណើចជាមួយនឹងឈុតឆាកបន្តនៃសាច់រឿង« ស្នេហ៍នាយទាហ៊ានជើងទឹក »ទៀតហើយ។ មកលើកនេះ គ្រប់គ្នា ចាប់ផ្តើមបង្កើតល្បិចថ្មីមួយទៀត ដើម្បីធ្វើយ៉ាងណា ឲ្យគាត់ព្រមទទួលសេ្នហារបស់ វីនវន និងផាត់ថៃ។
ពួកគេបានរៀនចំដោយធ្វើជានាំលោកជំទាវទៅហាងពេជ្រ ហើយបងៗស្រីដែលជាប្រពន្ធរបស់នាយទាហ៊ានក្នុងក្រុមរបស់ផាត់ថៃបន្លំខ្លួនធ្វើជាចោរទៅឆក់យកខ្សែកពេជ្ររបស់លោកជំទាវ។ រឿងនេះ គឺបានលាក់ជារឿងសម្ងាត់ ដោយមិនឲ្យបែកធ្លាយទៅដល់ នាយផាត់ថៃ និងលោកជំទាវទេ។ ដោយសារតែការភិតភ័យពេក វីនវនបានធ្វេសប្រហែល បណ្តោយឲ្យលោកជំទាវជាម្តាយបានដឹងពីគំរោងការបញ្ឆោតមួយនេះ ប៉ុន្តែ មានតែផាត់ថៃតែប៉់ុណ្ណោះ ដែលពុំទាន់ដឹងថា គ្រប់គ្នារៀបចំល្បិចនេះឡើង។
នៅថ្ងៃដែលបានកំណើតបានមកដល់ លោកជំទាវ ក៏បានប្រើល្បិចតបទៅវិញ ដោយគ្រប់គ្នាពេលនោះ សឹងមិនគួរឲ្យជឿថា លោកជំទាវពិតជាមនុស្សឆ្លាត ហើយតាមទាន់ល្បិចរបស់ពួកគេទាល់តែសោះ។ បន្ទាប់មក ក្រោយពី គំរោងការមួយនេះ ត្រូវបានបញ្ចប់ទៅ គ្រប់គ្នា រួមទាំងលោកជំទាវ វីនវន និងក្រុមលោកនាយផាត់ថៃ ត្រូវទទួលការស្តីបន្ទោសចំៗ ហើយហាមឃាត់មិនឲ្យបន្តការលេងសើចអត់ប្រយោជន៍មួយនេះបន្តទៀតទេ។
តោះ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ថាតើសាច់រឿងលម្អិតពីគ្រួសា រនាយទាហ៊ានជើងទឹកមួយនេះ ល្អមើលយ៉ាងណាទៀតនោះ? សូមតាមដានទស្សនាសាច់រឿងនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ