© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងប្រុសសម្លេងស្រទន់លោក ម៉ៅ ហាជី នឹងមកជួបទស្សនិកជនសារជាថ្មីក្នុងកម្មវិធី Ganzberg Uber Concert 2021 នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ជាមួយបទចម្រៀងពីរោះៗសុទ្ធសឹងតែជាបទចម្រៀងចាក់ចំបេះដូងទស្សនិកជន។
មិនមែនមានតែវត្តមានរបស់លោក ម៉ៅ ហាជី ប៉ុណ្ណោះទេ តារាចម្រៀងសំបូរស្ទាយប្លែកៗ បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍សម្រាប់យុវវ័យកញ្ញា យូរី ក៏បានត្រៀមបទចម្រៀងសម្រាប់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនផងដែរ។ នៅមានតារាចម្រៀងបីដួងផ្សេងទៀតមានដូចជាលោក ឌីអូ កញ្ញា ចាន់ ស្រីខួច និងកញ្ញា សំណាង សូរិយា ក៏មានបទចម្រៀងរៀងៗខ្លួនមកអង្រួនឆាកតន្ត្រី Ganzberg Uber Concert 2021 នៅសប្តាហ៍នេះផងដែរ។
រីករាយទស្សនាការបកស្រាយបទចម្រៀងពីសំណាក់តារាចម្រៀងទាំងប្រាំដួងខាងលើនៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត