© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ស្នេហ៍នាយទាហ៊ានជើងទឹក» សាច់រឿងស្នេហាពីកម្លោះនាយទាហ៊ានម្នាក់ ដែលបានលបលួចស្រឡាញ់ទៅលើកូនស្រីលោកនាយឧត្តមសេនីយ៍ កញ្ញា វីនវន។ តួអង្គ ផាត់ថៃ មកដល់ពេលនេះ នៅតែមិនអាចទទួលការយល់ព្រមពីលោកជំទាវដែលជាម្តាយរបស់វីនវន ដដែល ដោយគាត់យល់ថា ផាត់ថៃ មានឋានៈបុណ្យសក្តិតូចទាប និងមិនអាចផ្តល់សុភមង្គលដល់កូនស្រីរបស់គាត់បាន។
ទោះជាយ៉ាងណា ទំនាក់ទំនងស្នេហារបស់ផាត់ថៃ និងវីនវន នៅតែអាចបន្ត ក៏ដោយសារតែមានការជួយជ្រោយជ្រែងពីមិត្តភក្តិរួមការងារ។ អ្វីដែលកាន់តែពិសេសទៀតនោះ វីនវិន ត្រូវបានឪពុកព្រមទទួលស្គាល់ពីក្តីស្រឡាញ់របស់់ផាត់ថៃ ដែលមានចំពោះនាង។ នៅឡើយតែលោកជំទាវ ចិត្តរឹងរូស ដាច់ខាតមិនព្រមបើកចិត្តទូលាយទទួលយកផាត់ថៃ ជាកូនប្រសារ។
សម្រាប់សាច់រឿង ចូលមកដល់ភាគថ្ងៃនេះដែរ គ្រប់គ្នា រួមទាំងឪពុករបស់វីនវន បានរៀបចំគំរោងការមួយ ដើម្បីធ្វើយ៉ាងណា បន្ទន់ចិត្តព្រមទទួលយកផាត់ថៃ ចូលមកធ្វើជាកូនប្រសារ ហើយព្រមឲ្យកូនៗទាក់ទង និងស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ បន្ទាប់ពីឃើញស្វាមីជាទីស្រឡាញ់ខំធ្វើបែបនេះដាក់ លោកជំទាវ មានទឹកមុខរីករាយ ហើយពេញចិត្តនូវអ្វីដែលជាកាដូរបស់លោកនាយឧត្តមសេនីយ៍ជាពន់ពេក ។
គ្របគ្នា រីករាយយ៉ាងខ្លាំង ក្រោយបានឃើញលោកជំទាវសប្បាយចិត្ត ប៉ុន្តែការដែលគាត់យល់ព្រម ឬមិនព្រមទៅលើទំនាក់ទំនងស្នេហារបស់វីនវន និងលោកនាយផាត់ថៃនោះ ឬយ៉ាងណា ? សូមកុំភ្លេចរង់ចាំទស្សនាភាគបន្តនៅថ្ងៃនេះ នៅក្នុងរឿង «ស្នេហ៍នាយទាហ៊ានជើងទឹក» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ