ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

រឿងភាគTVB ល្អផ្តាច់គេ ក្នុងឆ្នាំ១៩៩៥ «ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» នឹងបង្ហាញវត្តមាន ជាថ្មីនៅPNN

២៨ សីហា ២០១៧

រឿងភាគTVB បែបបូរាណដែលល្បីថាល្អមើល និងមានការគាំទ្រផ្តាច់គេក្នុងឆ្នាំ១៩៩៥ «ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» នឹងបង្ហាញខ្លួនជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «បងប្អូនទាំងដប់» ដែលកំពុងតែខិតជិតចូលដល់ទីបញ្ចប់។ 

 

រឿង «ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» គឺជារឿងដែលបានដកស្រង់ចេញពីប្រលោមលោកដ៏ល្បីរបស់លោក Louis Cha និងត្រូវបានចាក់បញ្ចាំងលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ TVB Jade នៃប្រទេសហុងកុង។ 

 

 

ទោះបីជាបានថតតាំងពីយូរមកហើយមែន ប៉ុន្តែ «ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» Version ឆ្នាំ១៩៩៥ នៅតែជារឿងភាគដ៏ល្អដែលធ្វើឲ្យទស្សនិកជន ចង់ទស្សនា ព្រោះថារឿងនេះ មានប្រមូលផ្តុំទៅដោយគ្រប់រសជាតិជីវិត ទាំងស្នេហា គុនដាវ យុទ្ធសិល្ប៍ គំនុំសងសឹក។ លើសពីនេះ គ្រប់តួដែលចូលរួមសម្តែង សុទ្ធតែជាតារាហុងកុងល្បីៗ ក្នុងអំឡុងឆ្នាំ ១៩៩៥ ដូចជា៖ លោក Louis Koo ឬ ប្រិយមិត្តតែងតែស្គាល់ថា យ៉ាងគួ លោកបានចាប់ដៃគូសម្តែងជាមួយនាង Carman Lee រួមនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

 

«ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» នឹងចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី ០១ ខែកញ្ញាតទៅ វេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនបន្ទាប់ពីរឿង «បងប្អូនទាំងដប់» ៕

 

ទស្សនាឈុតខ្លីសូមចុច៖ 

 

Copyright © 2017 PNN TV. All Rights Reserved.