© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែង និងតារាបង្ហាញម៉ូតដ៏ល្បីមួយដួងគឺកញ្ញា ទឹម រដ្ឋា នឹងឡើងមកតតាំងលេងហ្គេមក្នុងកម្មវិធី Freshy Winner នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។ ជាលើកទីមួយដែលកញ្ញា ចូលរួមលេងក្នុងកម្មវិធី ហាក់ធ្វើអោយកញ្ញាប្លែកអារម្មណ៍ និងមានការភិតភ័យបន្តិច ដោយសារតែវិញ្ញាសារហ្គេមនីមួយៗពិតជាមិនអាចធ្វេសប្រហែសបានឡើយ។
បើទោះបីជាវិញ្ញាសារហ្គេមហាក់លំបាកបន្តិចក្តីប៉ុន្តែឃើញថាកញ្ញារដ្ឋាពិតជាប្រឹងលេងពេញទំហឹងដើម្បីចង់ទទួលបានជ័យលាភី ដោយត្រូវប្រជែងជាមួយបេក្ខជនពីររូបដែលជាគូបក្សដិបក្សក្រុម ហើយប្រសិនបើឈ្នះក្រុម កញ្ញានឹងត្រូវបន្តប្រកួតជាមួយដៃគូខ្លួនឯងបន្តទៀត។
តារាកិត្តិយសដែលនឹងត្រូវចូលរួមលេងក្នុងសប្តាហ៍នេះមានទាំង តារាហ្វេសប៊ុក តារាសម្តែង និងតារា Tik Tok ដូចជា លោក ទេព លោក សុវណ្ណារិទ្ធ និងកញ្ញា ជីននី ។ ទាំងបួននាក់សុទ្ធតែចង់ទទួលជ័យលាភីដូចៗគ្នា ប៉ុន្តែនៅមិនទាន់ដឹងនៅឡើយទេថាតើនរណាដែលជាម្ចាស់ជ័យលាភីសម្រាប់សប្តាហ៍នេះ?
លទ្ធផលនឹងត្រូវបង្ហាញជូននៅថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ នេះវេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕ នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត