© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកដល់សប្តាហ៍ថ្មីនៃកម្មវិធី Freshy Happy Concert ទស្សនិកជននឹងបានជួបជាមួយតារាចម្រៀងល្បីៗជាច្រើនដួង ដែលនឹងមកអង្រួនឆាកតន្ត្រី អោយកាន់តែមានភាពសប្បាយរីករាយ និងប្លែកអារម្មណ៍ជាងសប្តាហ៍កន្លងទៅ។ នៅសប្តាហ៍នេះកូនប្រុសដ៏សង្ហាររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំងបីដួងនឹងមកចូលរួមក្នុងកម្មវីធីតន្ត្រីដ៏ទំនើបមួយនេះ មានដូចជា សុវត្ថិ មុនីនាគ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សិរីវុឌ្ឈ រួមជាមួយនិងក្រុមភ្លេងរបស់ពួកគាត់។ តារាចម្រៀងទាំងបីដួងនឹងនាំមកជាមួយទស្សនីយភាពប្លែកថ្មី ដោយការបកស្រាយបទចម្រៀងអមជាមួយភ្លេងវីយូឡុង និង ឧបករណ៍តន្ត្រី សាក់សូហ្វូនយ៉ាងពីរោះមួយបែបទៀតសម្រាប់ទស្សនិកជន។
ក្រៅពីតារាចម្រៀងទាំងបីខាងលើ ក៏នៅមានតារាចម្រៀងបីដួងផ្សេងទៀតដូចជា លោក នួន បូរ៉ា កញ្ញា លីន សោម៉ា និងកញ្ញា ព្រេម៉ា។ ពួកគាត់នឹងមកចូលរួមផ្តល់ស្នាមញញឹម និងបន្ធូរអារម្មណ៍តានតឹងរបស់ទស្សនិកជននាពេលចុងសប្តាហ៍នេះ។
កុំភ្លេចទស្សនាការផ្សាយផ្ទាល់កម្មវិធីតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត