© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើនឹកដល់តារាចម្រៀងស្រីដែលមានសម្លេងស្រទន់ ផ្អែម និងមានទឹកដមពីរោះនោះគ្រប់គ្នាប្រាកដជានឹកឃើញដល់អ្នកនាង សុគន្ធ នីសា។ ថ្វីត្បិថតែអ្នកនាងបានប្រឡូកចូលក្នុងវិស័យចម្រៀងយូរមកហើយក្តី ប៉ុន្តែអ្នកនាងនៅតែទទួលបានការគាំទ្រមិនចាញ់តារាចម្រៀងស្រករក្រោយឡើយ។
ដើម្បីអបអរទិវាអន្តរជាតិនារី ៨ មីនាពីកម្មវិធីតន្ត្រី Ganzberg Uber Concert នៅសប្តាហ៍នេះ នឹងអញ្ជើញអ្នកនាង សុគន្ធ នីសា មកបំពេរអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងជាច្រើនបទ មានទាំងបទញាក់ និងបទមនោសញ្ចេតនាជាដើម។
នៅមានតារាចម្រៀងល្បីបួនដួងផ្សេងទៀតមានដូចជា កញ្ញា ផន ស្រីខួច កញ្ញា ចន្ទ ពុទ្ធិកា កញ្ញា សុខ មុន្នីលក្ខ និងកញ្ញា គង់ ចាន់រដ្ឋា ក៏នឹងអញ្ជើញចូលរួមបកស្រាយបទចម្រៀងក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert នារាត្រីចុងសប្តាហ៍ដ៏សែនមនោរម្យនេះដែរ។ ទស្សនាកម្មវិធី Ganzberg Uber Concert នៅរាត្រីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត