© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ចំណងអាពាហ៍ពិពាហ៍» ដែលជារឿងភាគខ្មែរកំពុងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានចាក់ដោតអារម្មណ៍ចំបេះដូងទស្សនិកជន ជាពិសេសនារីៗដែលបានឆ្លងកាត់ និងកំពុងជួបបញ្ហាដូចជាតួអង្គ ក្នុងរឿងនេះដែរ។ តួអង្គដែលជាមិត្តសម្លាញ់ជាមួយគ្នា រួមមាន មរកត រក្សា និងកញ្ចនា ។ ពួកគេទាំងបី ក្រោយពីមានជីវិតរៀបការរួចមក មានអ្នកខ្លះ ក៏រីករាយ អ្នកខ្លះ ក៏រស់នៅអោបតែទឹកភ្នែក បើទោះបីជាមានទ្រព្យសម្បត្តិច្រើនចាយមិនខ្វះក៏ដោយ។
ជាច្រើនភាគរួចមកហើយ ដែលទស្សនិកជន បានដឹងពីឈុតឆាក សង្គ្រាមស្នេហាត្រីកោណរបស់តួអង្គ មរកត អារុណ និងវីយ៉ា ប៉ុន្តែក្នុងនោះ ក្នុងចំណោមតួអង្គមិត្តស្រីទាំងបី ក៏មាន រក្សា ដែលជាអ្នកកំពុងជួបបញ្ហាផ្លូវចិត្តក្នុងគ្រួសារផងដែរ។
ដោយសារតែចង់បំភ្លេចអតីតកាលចោល ពីអ្នកចាស់ រក្សា បានសម្រេចចិត្តរៀបការតាមឪពុកម្តាយ ដោយមិនគិតស្វែងយល់ពីចិត្តអ្នកថ្មីជាមុនសិន។ ក្តីសង្ឃឹម ដែលគិតថា នឹងមានជីវិតរៀបការ ដែលរីករាយ ព្រមបណ្តោយឲ្យបេះដូងទៅតាមស្វាមី ប៉ុន្តែអ្វីៗមិនដូចជាគិតរបស់រក្សាឡើយ។
ផ្ទុយទៅវីញ នាងត្រូវឈឺចាប់ ដោយសារតែទទួលរងសំពាធផ្លូវចិត្តពីប្តី ទាំងរស់នៅមិនចុះសម្រុង និងមិនយល់ចិត្តគ្នាទៅវិញទៅមក។ ទោះបីជារយៈពេលយូរក៏ពិតមែន ក៏ប៉ុន្តែរក្សា នៅតែមិនអាចបំភ្លេច សីហា ដែលជាមនុស្សប្រុសក្នុងអតីតកាលបានដដែល។ នាង និងប្តីរបស់នាង មានការឈ្លោះប្រកែកគ្នាស្ទើរាល់ថ្ងៃ ហើយមិនតែប៉ុណ្ណោះថែមទាំង មានអារម្មណ៍នឿយណាយពីគ្នាកាន់តែខ្លាំងឡើង។
តើនៅក្នុងសាច់រឿងនៃភាគបន្ទាប់ទៀត ចំណងស្នេហាប្តីប្រពន្ធរបស់រក្សា និងប្តីរបស់នាង អាចនៅបន្តឬយ៉ាងណា? ហើយជីវិតរបស់រក្សា នឹងធ្លាក់ទៅលើអ្នកណាជាអ្នកថែរក្សា? ចង់ដឹងសាច់រឿងបន្ត សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់ ៕
ដោយ៖ សិរីរដ្ឋ