ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

រឿងភាគថៃ ដ៏ល្បីសុភាពបុរសទី២ «បវររុត» នៃសុភាពបុរសទាំងប្រាំ នឹងចាក់ផ្សាយនៅភីអិនអិន

១៧ មិនា ២០១៧

ស្របពេលដែល ខ្សែភាពយន្តភាគថៃរឿង «ភរិយាបណ្តូលចិត្ត» ដែលប្រិយមិត្តកំពុងតែ ចាប់អារម្មណ៍ខ្លាំង និងទស្សនាមិនដែលខាននោះ នឹងឈានចូលមកដល់ភាគបញ្ចប់ នៅថ្ងៃទី០៩ ខែធ្នូ ខាងមុខនេះហើយ រឿងភាគបន្ទាប់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងចាក់ផ្សាយរឿង «សុភាពបុរសបវររុត» ហើយរឿងនេះធ្លាប់បានទទួល ការគាំទ្រខ្លាំងនៅប្រទេសថៃTV3 ។ ភីអិនអិន សង្ឃឹម និងជឿជាក់ថារឿងភាគថៃមួយនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តនៅប្រទេសកម្ពុជា ដូចគ្នាបន្ទាប់ពីចាក់បញ្ចាំង។

 

 

រឿង «សុភាពបុរសបវររុត» សម្តែងដោយតារាល្បី នៃប្រទេសថៃគឺលោក Pope Tanawat Wattanaputi ចាប់ដៃគូជាមួយកញ្ញា Mew Nittha Jirayungyurn រួមនិងតារាសម្តែងល្បីៗ ជាច្រើនរូបទៀត។ ភាពយន្តនេះបង្ហាញពី មនោសញ្ចេតនាស្នេហា រវាងអ្នកកំលោះម្នាក់ ដែលត្រូវម្តាយបង្ខំអោយរៀបការ ជាមួយកូនស្រីខ្សែរាជវង្ស ប៉ុន្តែដោយចិត្តមិនស្រឡាញ់ ក៏សុខចិត្តរត់គេចទៅក្រៅប្រទេស រហូតបានជួបជាមួយនារីម្នាក់ ដែលខ្លួនតែងតែសុបិន្តឃើញរាល់យប់ និងបានស្វែងយល់ពីចិត្តគ្នា រហូតក្លាយជាស្នេហា។ ចង់ដឹងថាតើស្នេហា របស់ពួកគេមានរសជាតិផ្អែម ឬក៏ល្វីងយ៉ាងណានោះ សូមកុំភ្លេចរង់ចាំតាមដាន ទស្សនាចាប់ពីថ្ងៃទី១០ ខែធ្នូ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ៩:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

សូមទស្សនា ឈុតខ្លីសូមចុច៖

 


 

Copyright © 2017 PNN TV. All Rights Reserved.