ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

រឿង«ចិត្តសាស្ត្របំបែកឃាតកម្ម» ចូលដល់វគ្គនេះ រឹតតែធ្វើឲ្យទស្សនិកជន ចង់តាមដានបន្ត

២៣ សីហា ២០១៧

ខ្សែភាពយន្តភាគហុងកុង TVB «ចិត្តសាស្ត្របំបែកឃាតកម្ម» ដែលកំពុងតែចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន កំពុងតែអង្រួនចិត្តអ្នកទស្សនា ឲ្យចង់តាមដាននូវរាល់យុទ្ធសាស្ត្ររបស់ប៉ូលីស ក្នុងការតាមចាប់ឃាតករ។ 

 

 

កាលពីម្សិលមិញនេះ ចូលដល់វគ្គកាន់តែជក់ចិត្ត ដោយសារតែប៉ូលីសកំពុងតែស្វែងរកមុខជនដៃដល់ពិត ដែលបានសម្លាប់មនុស្ស។ ប៉ុន្តែ នេះមិនមែនជាករណីងាយស្រួលសម្រាប់ក្រុមប៉ូលីសឡើយ ដោយសារតែជនដៃដល់ គឺនាង Wong Hoi Ching បានរៀបគម្រោងយ៉ាងល្អ ដើម្បីកម្ចាត់អ្នកដែលធ្វើឲ្យនាងមិនសប្បាយចិត្ត ឬដឹងពីអំពើអាក្រក់របស់នាង។ 

 

ដោយឡែកសម្រាប់ថ្ងៃនេះវិញ តើក្រុមប៉ូលីសអាចតាមដានរកឃើញការពិតបានដែរ ឬ ទេ? តើនាង Wong Hoi Ching នឹងមានផែនការអ្វីខ្លះទៀត? សូមកុំភ្លេចតាមដានទស្សនារឿង «ចិត្តសាស្ត្របំបែកឃាតកម្ម» ដែលផ្សាយជូនរៀងរាល់ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ដល់ម៉ោង ១ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់៕

 

ទស្សនាឈុតពិសេសៗកាលពីម្សិលមិញ សូមចុច៖

 

ថ្មីៗពី PNN

Copyright © 2017 PNN TV. All Rights Reserved.