© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ ក្មេងអន្ធពាលចូលចិត្តបង្កបញ្ហានៅក្នុងភូមិ អាឡុង គឺដល់ពេលវេលាដែលត្រូវប៉ូលីសតាមចាប់បានសម្រេចហើយ។ មានរឿងរ៉ាវជាច្រើន ដែលបានកើតឡើង និងធ្វើឲ្យគ្រប់គ្នាយល់ច្រឡំថា ពេជ្រ ជាក្មេងមិនល្អ ប៉ុន្តែការពិត ពេជ្រ ជាមនុស្សដែលមានចិត្តល្អ ស្មោះត្រង់ និងជួយយកអាសារអ្នកជិតខាងខ្លួន។
ផ្ទុយស្រឡះពីតួអង្គ អាឡុង ដែលតែងតែប្រកបរបររកសុីខុសច្បាប់ ដូចជាគ្រឿងញៀន ចាប់ក្មេងយកទៅលក់ រហូតមានពេលខ្លះ ក្រុមប៉ូលីសត្រូវឈឺក្បាលជាមួយនឹងពួកវា។ នៅថ្ងៃមួយ បន្ទាប់ពីមានការបញ្ជាពីថៅកែដែលជាឪពុករបស់នាងព្រីម អាឡុងបានដឹកនាំកូនចៅរបស់វា ដើម្បីនាំចេញ និងទុករបស់ខុសច្បាប់នៅក្នុងឃ្លាំងសម្ងាត់មួយកន្លែង។
ហើយឆ្លៀតឱកាសពេលនោះ បើសិនជាប៉ូលីសតាមទាន់ ពួកវានឹងរៀបគំរោងការទម្លាក់កំហុសគ្រប់យ៉ាងទៅឲ្យពេជ្រជាអ្នកទទួលទាំងអស់។ មនុស្សល្អ តែងមានទេវតាមតាមជួយ តួយ៉ាងដូចជា ពេជ្រ ត្រូវបានរួចផុតពីការចោទប្រកាន់របស់ពួកវា ហើយប៉ូលីសនឹងវែកមុខរកជនសង្ស័យប្រព្រឹត្តិអំពើខុសច្បាប់ឡើងវិញ។ អាឡុង ដែលតែងតែគិតថា ខ្លួនជាមនុស្សឆ្លាតគ្រប់កាលៈទេសៈ មិនងាយនឹងមាននរណាដឹងពីការរកសុីរបស់ខ្លួននោះ ត្រូវបានប៉ូលីសតាមទាន់ ហើយបំបែកសំណុំរឿងក្តីមួយនេះបានយ៉ាងល្អ។
តើអ្នកណា ជាអ្នកនៅពីក្រោយ ជួយនាយពេជ្ររហូតមក? ហើយអាឡុង អាចនឹងដោះស្រាយខ្លួនរួចពីគុកបានឬយ៉ាងណា បើខ្នងបង្អែករបស់វា គឺជាថៅកែមានអំណាចម្នាក់ទៅហើយនោះ? ដើម្បីចង់ដឹងសាច់រឿងនេះបន្តទៀត សូមតាមដានទស្សនាភាគបន្តនៅក្នុងរឿង «កូនប្រុសបេះដូងពេជ្រ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ