ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

ទស្សនារឿងប្រវត្តិសាស្ត្រខ្មែរ «ហ្លួងព្រះស្តេចកន» ដើម្បីឈ្នះរង្វាន់ជាច្រើន

២២ សីហា ២០១៧

ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្មែរខ្នាតធំរឿង «ហ្លួងព្រះស្តេចកន» បាននិងកំពុងចាក់បញ្ចាំង នៅតាមរោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប តាំងពីថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០១៧។ ខ្សែភាពយន្ត ប្រវត្តិសាស្ត្រខ្មែរនេះ បានទទួលការគាំទ្រ និងលាន់មាត់សរសើរ មិនដាច់ពីមាត់ពីសំណាក់អ្នកទស្សនាគ្រប់មជ្ឈដ្ឋាន។

 

 

ដូច្នេះ ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់ប្រិយមិត្ត ដែលបានគាំទ្រខ្សែភាពយន្តខ្មែរ ក្រុមហ៊ុន LYP Group និងក្រុមការងារផលិតរឿង «ហ្លួងព្រះស្តេចកន» នឹងផ្តល់ឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ គ្រប់អ្នកទស្សនារឿង «ហ្លួងព្រះស្តេចកន» ក្នុងរាជធានីភ្នំពេញ នឹងទទួលបានឱកាសឈ្នះរង្វាន់ធំគឺ ម៉ូតូ Suzuki Viva ស៊េរីឆ្នាំ២០១៧ ចំនួន ១រង្វាន់ ដែលជាការឧបត្ថម្ភពី ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ។ លើសពីនេះ ក៏មានរង្វាន់ផ្សេងៗជាច្រើនទៀត ដូចជា៖

 

  1. ទូរទស្សន៍ Samsung LED 43” ចំនួន ១រង្វាន់
  2. ទូរស័ព្ទដៃ ចំនួន ១៣រង្វាន់
  3. ហ្គីតា ១រង្វាន់ និង Musical Keyboard ២រង្វាន់ ពីមជ្ឈមណ្ឌលតន្រ្តី ម៉ាឌីហ្សុន
  4. ភេសជ្ជៈ Red Bull ចំនួន ៤រង្វាន់
  5. ប័ណ្ណប្រើប្រាស់សេវាកម្មនៅ ចំប៉ីស្ប៉ា ដែលមានទឹកប្រាក់ ១០០ដុល្លារ ចំនួន ៣រង្វាន់, ៥០ដុល្លារ ចំនួន ១០រង្វាន់ និង ២០ដុល្លារ ចំនួន ១០រង្វាន់។

 

លក្ខខណ្ឌនៃការឈ្នះរង្វាន់៖

  • ឆ្លើយនឹងសំណួរ ដែលទាក់ទងនឹងខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» រួចដាក់ចូលក្នុងប្រអប់ផ្សងសំណាង នៅខាងមុខរោងភាពយន្ត ដែលលោកអ្នកបានទៅទស្សនា។ សូមបញ្ជាក់ថា លោកអ្នកនឹងបានទទួលសំណួរ នៅពេលដែលលោកអ្នកទិញសំបុត្រចូលរួមទស្សនា។ ការទិញសំបុត្រ ១ នឹងទទួលបានសំណួរ ១សន្លឹក។
  • រាល់ចម្លើយត្រឹមត្រូវ នឹងត្រូវប្រមូលមកធ្វើការចាប់រង្វាន់ស្វែងរកអ្នកឈ្នះ ម៉ូតូ ១គ្រឿង និងរង្វាន់ផ្សេងៗទៀត បន្ទាប់ពីរឿង «ហ្លួងព្រះស្តេចកន» ត្រូវបានបញ្ចប់ការបញ្ចាំងជាស្ថាពរ នៅគ្រប់រោងភាពយន្ត ទូទាំងប្រទេស។
  • សូមតាមដានទំព័រ Facebook “PNN-TV Cambodia” https://www.facebook.com/PNNTVCambodia  ឬ តាមរយៈកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់ព័ត៌មានបន្ថែម។
  • យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់៕

 

សូមទស្សនាវីដេអូខ្លី នៃរឿង ហ្លួងព្រះស្តេចកន៖

 

Copyright © 2017 PNN TV. All Rights Reserved.