© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មរកត រក្សា និងកញ្ចនា ដែលជាមិត្តសំឡាញ់ជាមួយគ្នា ហើយពួកគេបន្តទំនាក់ទំនងមក រហូតដល់ម្នាក់ៗបែកមានកូនមានប្តីគ្រប់គ្នា នៅតែឡើយតែរក្សាដែលមិនទាន់សម្រេចចិត្តទទួលយកជីវិតអាពាហ៍ពិពាហ៍។ ក្រោយពីមរកត នាងបានជួបនូវរឿងរ៉ាវជាច្រើន ដែលកើតចេញពីទំនាក់ទំនងគ្រួសារ ប្តីរបស់នាង នាងមានអារម្មណ៍ថាឈឺចាប់ ហើយរូបភាពអស់ទាំងអស់នេះ ក៏ធ្វើឲ្យមិត្តទាំងពីរ គឺរក្សា និងកញ្ចនា ឈឺចាប់ដូចគ្នា។
ចាប់តាំងពីពេល ដែលមរកតនាំរក្សាមកធ្វើការនៅក្នុងក្រុមហ៊ុនស្វាមីរបស់នាង ក្នុងឋានៈជាលេខារបស់ប្តីខ្លួន មរកតមិនដែលចាប់អារម្មណ៍អ្វីក្រៅពីទំនាក់ទំនងបុគ្គលិក និងប្រធាននោះទេ។ មរកត នាងទុកចិត្តទៅលើរក្សា ថាមិនធ្វើឲ្យនាងឈឺចាប់ដូចជាស្រីៗដទៃទៀត។ ឈានមកដល់ភាគនេះដែរ រក្សា និងស្វាមីរបស់មរកត ហាក់ដូចជាមានទំនាក់ទំនងជាមួយគ្នាខ្លាំងឡើងៗ មានពេលខ្លះ អាចលើសពីបុគ្គលិក និងចៅហ្វាយនាយថែមទៀតផង។ ក្រសែភ្នែកព្រាននារីរបស់ស្វាមីមរតក បញ្ជាក់ថា កំពុងតែគិតអ្វីមកលើនាង ប៉ុន្តែរក្សានៅតែព្យាយាមមិនយកចិត្តទុកដាក់ក្រៅពីការងាររបស់ខ្លួននោះទេ។
នៅថ្ងៃមួយ ដែលអារុណបានណាត់ជួបស្រីកំណាន់របស់ខ្លួន ដើម្បីសុំបញ្ចប់ទំនាក់ទំនងជាមួយគ្នា ពេលនោះ សីហាដែលជាមិត្តរបស់រក្សា ក៏ឆក់ឱកាសបាន ថតរូបផ្ញើរទៅឲ្យរក្សាមើល។ រូបភាពអស់ទាំងនោះ បានធ្វើឲ្យរក្សាមានការយល់ច្រឡំ ដោយគិតថា អារុណនៅតែលួចទាក់ទងស្រីញីខាងក្រៅ។ រក្សា ឃើញរូបភាពអារុណបែបនេះ នាងហាក់ដូចជាឈឺចិត្តជំនួសមរកតទៅទៀត ប៉ុន្តែនាងនឹងរកវិធីសាស្ត្រយ៉ាងណា ដើម្បីជួយឲ្យប្តីប្រពន្ធគេត្រូវរ៉ូវគ្នាវិញ ដើម្បីតែមិត្តភាពមិត្តភក្តិ។
តើរក្សា នឹងធ្វើបែបណាចំពោះរូបភាពរបស់អារុណ ហើយនាងនឹងអាចជួយឲ្យទំនាក់ទំនងប្តីប្រពន្ធមរកតប្រែមកជាល្អឡើងវិញបានទេ? ដើម្បីចង់ដឹងសាច់រឿង ត្រង់វគ្គនេះល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍ »ដែលមានផ្សាយជូនទស្សនាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោងង ០៧ យប់ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ