© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងចាស់វស្សា រូបសម្រស់នៅតែស្រស់ស្អាត ជាពិសេសពណ៌សម្បុរស្បែក សខ្ចី អ្នកនាង លី ម៉ារីណា បានគ្រងតំណែងជាតួអង្គធំនៅក្នុងរឿងថ្មីដែលកំពុងតែត្រៀមខ្លួនចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង« ព្រហ្មលិខិតលំអៀង»។
នៅក្នុងរឿងថ្មីនេះដែរ ពីតារាសម្តែងអ្នកនាង ម៉ារីណា ត្រូវបានគ្រងជាតួអង្គ ឈ្មោះធីតា ត្រូវជាភរិយារបស់លកយ៉ែម សំអូនដែលសម្តែងជាតួអង្គ សំណាង។ ជាមួយនឹងទឹកមុខដ៏ស្រស់សោភា រួមផ្សំនឹងការប្រើសម្លៀកបំពាក់បែបជាលក្ខណៈគ្រួសារអ្នកមានទ្រព្យ គឺពិតជាសាកសមខ្លាំងជាមួយអ្នកនាង។ ទាំងពីរតួអង្គ គឺអ្នកនាង ម៉ារីណា រួមដៃគូជាមួយនឹងលោក យ៉ែម សំអូន ជាតួអង្គស្វាមីភរិយាដែលសម្តែងឲ្យឃើញពីជីវិតពិតនៅក្នុងគ្រួសារ ដែលនឹងត្រូវជួបបញ្ហាពាក្យសម្តីជាមួយគ្នាយ៉ាងណាខ្លះ។ នៅត្រង់ឈុតមួយនៃរឿងនេះ អ្នកនាង ម៉ារីណា ដែលសម្តែងជាតួអង្គ អ្នកនាងធីតា ត្រូវរៀបចំខ្លួនយ៉ាងសមសួន ហើយក្នុងចិត្តរំពឹងថានឹងបានស្វាមីរួមដំណើរទៅជាមួយ។ អ្វីៗខុសពីការគិតទាំងអស់ ដែលផ្ទុយទៅវិញ លោក យ៉ែម សំអូន តួអង្គ សំណាងបែរជាប្រកែកតវ៉ាសុំមិនទៅចូលរួមកម្មវិធីជាមួយនឹងប្រពន្ធ។ អ្នកនាង ខកចិត្ត និងខឹងយ៉ាងណា ដែលមានស្វាមីមិនយល់ចិត្ត ហើយតែងតែយកលេសការងារ និងការណាត់ជួប ដោយគិតថាខ្លួនជាមេគ្រួសារ ខ្លួនជាអ្នករកលុយ ចង់ធ្វើអ្វីមិនខ្លាចចិត្តអ្នកណាម្នាក់ សូម្បីតែប្រពន្ធរបស់ខ្លួន។ ពាក្យមួយឃ្លាដែលអ្នកនាង បានតបទៅស្វាមីទាំងកំហឹងក្នុងចិត្តវិញថា៖ កុំអាងតែខ្លួនឯងជាអ្នករកលុយ ចង់មកត្រួតត្រាខ្ញុំ ដែលសបញ្ជាក់ឲ្យឃើញថា ជាស្វាមីក៏ត្រូវឲ្យតម្លៃទៅភរិយាទោះជាខ្លួនជាមេគ្រួសារ ជាអ្នករ៉ាប់រ៉ងសេដ្ឋកិច្ចក្នុងគ្រួសារយ៉ាងណាក៏ដោយ។
ដើម្បីចង់ដឹងថា តើការសម្តែងរបស់អ្នកទាំងពីរនឹងល្អមើលយ៉ាងណាទៀតនោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «ព្រហ្មលិខិតលំអៀង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ឆាប់ៗនេះ៕
សូមទស្សនារូបភាពក្រៅឆាកខាងក្រោម៖
ដោយ៖ សិរីរដ្ឋ