© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែជក់ចិត្តទស្សនាបន្តជាមួយនឹងខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតហើយ ដែលទើបតែនឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង« វីរៈបុរស វគ្គព្រៃភ្នំជំរំចិត្ត»។ ជាមួយសាច់រឿងស្នេហា បែបមនោសញ្ចេតនាលាយឡំនឹងការបង្ហាញពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់កំលោះ ទាហានសង្ហាម្នាក់ ដែលពោរពេញដោយមនសិកា ឆន្ទៈ ការពារសម្បត្តិជាតិទាំងមូល។
តួអង្គ អីត បុរសសង្ហា មានចិត្តស្មោះត្រង់នឹងការងារ ប្រកាន់ជាប់នឹងភារកិច្ចតួនាទីបានយ៉ាងច្បាស់លាស់ ដែលរហូតពេលខ្លះធ្វើឲ្យទំនាក់ទំនងស្នេហារបស់គេជួបនឹងបញ្ហាមិនចេះចប់មិនចេះហើយ។ ប៉ុន គឺជានារីម៉ត់ចត់ ប៉ុន្តែនាងមានចរិតឆែវឆាវនឹងអីត ដែលចូលចិត្តខ្វល់ខ្វាយពីរឿងការងារ ភ្លេចយកចិត្តទុកដាក់នឹងនាង ។
ទោះជាយ៉ាងណា ប៉ុន ក៏នៅតែមិនចាកចេញពីអីត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ នេះគ្រាន់តែជាសាច់រឿងមួយជ្រុងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យសាច់រឿងនេះពោរពេញដោយអត្ថន័យបន្ថែមទៀតនោះ គឺការលាយឡំនឹងឈុតឆាកបាញ់ប្រហារ តតាំងជាមួយនឹងក្រុមមនុស្សអាក្រក់ មានគំនិតចង់បំផ្លាញសម្បត្តិធម្មជាតិ។ ដោយសារតែបែបនេះហើយ ទើបអីតត្រូវបែកចេញពីប៉ុន ដើម្បីបំពេញបេសសកម្មផ្ទាល់ខ្លួន ភារកិច្ចរួមជូនជាតិ។
តើរវាង តួនាទី និងស្នេហា អិតនឹងបែងចែកគ្នាយ៉ាងដូចម្តេច ទើបអាចថែរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាបានយូរអង្វែងនោះ? ហើយតើនឹងមានរឿងរ៉ាវអ្វីខ្លះ កើតឡើងនៅក្នុងតំបន់ព្រៃភ្នំ ដែលជាតំបន់អភិរក្សជាសម្បត្តិជាតិ? ដើម្បីចង់ដឹងថា សាច់រឿងល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង «វីរៈបុរស វគ្គព្រៃភ្នំជំរំចិត្ត» ដែលមានផ្សាយជូនចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ