© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី រ័ត្ន គន្ធគីមជី គឺជាកុមារីមួយរូបដែលនឹងត្រូវឡើងមកលេងក្នុងកម្មវិធី គ្រួសាររីករាយ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដោយចាប់ដៃគូជាមួយនឹងលោកប៉ារបស់ប្អូនផ្ទាល់។ បើមើលទៅ គីមជី គឺជាក្មេងស្រីម្នាក់ដែលមានចរឹតស្លូតបូត និងមិនសូវនិយាយច្រើន ប៉ុន្តែប្អូនស្រីមានភាពឈ្លាសវៃ ថែមទាំងម៉ត់ចត់ទៀតផង។
ទោះបីជាបែបណា យើងនៅមិនទាន់ដឹងថាតើប្អូនអាចនឹងមានតិចនិចអ្វីដើម្បីពន្យល់ទៅកាន់លោកប៉ា អោយលោកប៉ាអាចទស្សន៍ទាយត្រូវពីចម្លើយ។ ចង់ដឹងថាតើគីមជី និងលោកប៉ាអាចសម្រេចបំណងក្នុងការក្តោបយករង្វាន់ទាំងអស់ពីកម្មវិធីបានដែរឬយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
សូមបញ្ជាក់ដែរថា សម្រាប់អាណាព្យាបាលមានបុត្រធីតា ដែលមានភាពក្លាហាន និងចង់ចូលរួមលេងក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត