© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងដែលមានសម្លេងពីរោះ និងពូកែវោហាស័ព្ទបែបកំប្លុកកំប្លែង នាយចឺម តែងតែបានបង្ហាញជូនជាមួយបទចម្រៀងជាច្រើនបទ ច្រើនចង្វាក់ មានទំាងបែបមនោសញ្ចេតនា បទញាក់ និងបទរាំលេងក្សាន្តជាដើម។ដោយឡែកនៅថ្ងៃអាទិត្យសប្តាហ៍នេះ ទស្សនិកជននឹងទទួលបានរសជាតិថ្មីមួយពីនាយចឺមដោយលោកនឹងមកបកស្រាយបទចម្រៀងបែប Acoustic ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert។ នៅមានតារាចម្រៀងមួយដួងទៀតដែលនឹងត្រូវឡើងមកបកស្រាយបទចម្រៀងបែប Acoustic ដូចគ្នាគឺលោក ខាន់ ស៊ីអឿន។
នៅមានតារាចម្រៀងបីដួងផ្សេងទៀតដែលកម្មវិធីបានអញ្ជើញមកបកស្រាយបទចម្រៀងមានដូចជាលោក ថែល ថៃ កញ្ញា ពេជ្រ ឃ្វីន និងកញ្ញា ស្រីណាន រួមគ្នាបកស្រាយបទចម្រៀងពីរោះៗ ល្បីៗលើឆាកតន្ត្រីដ៏មានប្រជាប្រិយភាព Ganzberg Uber Concert ។ កម្មវិធី Ganzberg Uber Concert ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:០០យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត