© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងដែលអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ កញ្ញា មាស សុខសោភា នឹងអញ្ជើញមកកាន់កម្មវិធីតន្ត្រីរបស់ភីអិនអិនសារជាថ្មីម្តងទៀតក្នុងកម្មវិធី Freshy Happy Concert ដោយវត្តមានលើកនេះទស្សនិកជននឹងបានទទួលស្តាប់ជាមួយបទចម្រៀងថ្មីៗ និងពីរោះៗ ជាពិសេសបទចម្រៀងដែលចាក់ដោតបេះដូងយុវវ័យផងដែរ។
ចំណីអារម្មណ៍ថ្មីៗបន្ថែម នឹងផ្តល់ជូនពីតារាចម្រៀងពីរដួងផ្សេងទៀតមានដូចជាលោក ស៊ី ប៊ីណាតូ និងលោក ដេវីត ។ ដោយឡែកក្រុមរាំនារីស្រស់ស្អាតមួយក្រុមទៀតនឹងឡើងមកបង្ហាញក្បាច់រាំដ៏រស់រវើកជាមួយការស្លៀកពាក់បែបស៊ិចស៊ី រំលេចនូវភាពស្រស់ស្អាតតាមស្ទាយបែបយុវវ័យលើឆាកតន្ត្រីដ៏ទំនើបមួយនេះផងដែរ។
ចង់ស្តាប់បទចម្រៀងពីរោះៗពីកំពូលតារាចម្រៀង និងក្បាច់រាំដ៏ទាក់ទាញ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Happy Concert ដែលមានការផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
កម្មវិធីនេះនាំមកជួនជាពិសេសផ្តាច់មុខដោយទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត