ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

សំបុត្ររឿង«ហ្លួងព្រះស្តេចកន» លក់ដាច់ជាងភាពយន្តហូលីវូដល្បីៗ ក្នុងរយៈពេល ៣ថ្ងៃនៃការចាក់បញ្ចាំង

២១ សីហា ២០១៧

 

ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្មែរ រឿង «ហ្លួងព្រះស្តេចកន» បានទទួលការពេញនិយមវ៉ាដាច់ខ្សែភាពយន្តហូលីវូដល្បីៗផ្សេងទៀត នៅក្នុងការចាក់បញ្ចាំងត្រឹមតែរយៈពេល ៣ថ្ងៃ តាមរោងភាពយន្ត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកគ្រប់គ្រងតាមរោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ដូចជា Major Cineplex និង Legend Cinema។ 

 

អ្នកគ្រប់គ្រងនៅរោងភាពយន្ត Major Cineplex, Legend City Mall និង Legend TK បានឲ្យដឹងថា សំបុត្រគ្រប់ម៉ោងចាក់បញ្ចាំងរឿងហ្លួងព្រះស្តេចកន ត្រូវបានលក់ដាច់ទាំងអស់ ចាប់ពីថ្ងៃផ្តើមបញ្ចាំង ពោលគឺពីថ្ងៃទី ១៨, ១៩ និងថ្ងៃទី ២០ខែសីហា។ ហើយអ្នកដែលមកទស្សនាខ្សែភាពយន្តខ្នាតធំនេះ មានគ្រប់វ័យ ទាំងចាស់ ទាំងក្មេង។ 

 

 

អ្នកទស្សនាជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេបានទន្ទឹងរង់ចាំទស្សនារឿងនេះ ជាយូរមកហើយ ដូច្នេះពួកគេត្រូវតែមកទស្សនា ដើម្បីឲ្យបានដឹងច្បាស់ពីសាច់រឿងទាំងមូល ក៏ដូចជាឈុតឆាកនៃការសម្តែងផ្សេងៗ។ ហើយក្រោយពីបានទស្សនា ពួកគេ យល់ឃើញថា «ហ្លួងព្រះស្តេចកន» ជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយ ដែលមានភាពទាក់ទាញ ព្រោះមានការបង្ហាញពីការធ្វើសឹកសង្គ្រាម ស្នេហា ការតស៊ូ វណ្ណៈ និង ភាពរីកចម្រើននាសម័យ ហ្លួងព្រះស្ដេចកន។

 

 

 

សូមបញ្ជាក់ថា រឿង «ហ្លួងព្រះស្តេចកន» កំពុងតែដាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជា រោងភាពយន្ត Major Cineplex, Legend City Mall, Legend TK, Prime Cineplex, Platinum Cineplex និងបារាយណ៍អណ្តែត ក្នុងខេត្តសៀមរាប។ សូមចូលទៅតាមដានព័ត៌មាន នៅតាមរោងភាពយន្តនីមួយៗ ដើម្បីមើលពីម៉ោងចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន»៕

 

ពីម៉ោងបញ្ចាំង៖ 

Major Cineplex: www.majorcineplex.com.kh
Legend Cinema: www.legend.com.kh
Platinum Cineplex: www.platinumcineplex.com.kh

Prime Cineplex: www.primecineplex.com
Baray Andeth Siem Reap: www.barayandetcinema.com

 

សូមទស្សនាវីដេអូខ្លី៖

 

សូមទស្សនាចំណាប់អារម្មណ៍របស់អ្នកទស្សនា៖

Copyright © 2017 PNN TV. All Rights Reserved.