© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
`«រសជាតិអ្នកមាន» ដែលជាខ្សែភាពយន្តភាគខ្មែររបស់ភីអិនអិន ឆ្លុះបញ្ចាំងពីបទពិសោធន៍នៃរសជាតិជីវិតរបស់មនុស្សស្រីម្នាក់ គឺតួអង្គ នាងសុីថា ជាមនុស្សស្រីដែលត្រូវរាជបោះបង់ចោលទាំងខ្លួនកំពុងពរពោះ។ សម្រាប់ភាគយប់នេះ ទស្សនិកជននឹងបានទស្សនាកាន់តែជក់ចិត្តជាមួយនឹងសាច់រឿងដ៏កម្សត់ និងភាពឈឺចាប់របស់តួអង្គនាងសុីថា ក្នុងថ្ងៃដែលនាងសម្រាលកូន។
ក្នុងថ្ងៃតែមួយ ដែលរាជ មនុស្សប្រុសអាត្មានិយម ដាច់ចិត្តរៀបការចោលសុីថា ដែលធ្លាប់តែមានគុណមកលើខ្លួន ទៅស្រវាយកមនុស្សស្រីជាកូនអ្នកមាន ដូចជាហេឡែន។ រយៈពេលជិតមួយឆ្នាំ ដែលសុីថាត្រូវរស់នៅជាមួួយនឹងកូនក្នុងផ្ទៃទាំងឈឺចាប់ ទាំងដែលរាជ យកចិត្តទុកដាក់តែលើហែឡែន ក៏ព្រោះតែទ្រព្យសម្បត្តិ សម្ភារៈនិយមរបស់គេ។ នៅថ្ងៃដែលសុីថា សម្រាលកូន ក៏ជាថ្ងៃដែលរាជ និងហេឡែនដឹកដៃគ្នាចូលរោងការទាំងស្នាមញញឹម និងភាពសប្បាយរីករាយ ដោយមិនបានគិតងាកក្រោយពីការលំបាករបស់សុីថា សូម្បីបន្តិច។ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ រឿងអ្វីក៏ដោយ យូរ និងឆាប់គង់តែត្រូវបែកធ្លាយជាមិនខាន ។
តួយ៉ាង ដូចជារឿងដែលរាជជាមនុស្សប្រុសគ្មានការទទួលខុសត្រូវចំពោះសុីថា នឹងត្រូវបែកធ្លាយ ដោយថ្ងៃនេះ ជួនជាចៃដន្យ សុីថា នាងបានធ្វើជ្រុះរូបថតអនុស្សាវរីយ៍ជាមួយនឹងរាជ នៅក្នុងមន្ទីរពេទ្យ។ តៃកុងឡានរបស់ហេឡែនក៏នៅទីនោះ ហើយបានប្រទះឃើញរូបរបស់សុីថាដោយមានរូបរាជនៅជាមួយដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺម្តាយរបស់សុីថា បានរៀបរាប់ត្រួសៗពីទំនាក់ទំនងកូនស្រីគាត់ជាមួយនឹងរាជ។
ត្រឹមតែរូបថតមួយសន្លឹក តើអាចនឹងធ្វើឲ្យក្តីស្រមៃនៃភាពលោភលន់របស់រាជ នឹងត្រូវរលាយក្នុងរៀបការរបស់គេបានឬយ៉ាងណា? ដើម្បីចង់ដឹងសាច់រឿងកាន់តែច្បាស់ សូមរង់ចាំទស្សនាភាគក្នុងយប់នេះ នៅក្នុងរឿង« រសជាតិអ្នកមាន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ