© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទោះបីទំនាក់ទំនងស្នេហាមួយ កើតឡើងមិនមែនចេញពីទ្រព្យសម្បត្តិ សម្ភារៈនិយម ប៉ុន្តែ លីន និងពេជ្រ គឺជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែម និងយល់ចិត្តគ្នាទៅវិញទៅមក។ នាងព្រឺម ដែលជាកូនស្រីអភិជនម្នាក់ ប៉ុន្តែនាងបែរជាមិនអាចឆក់យកបេះដូងរបស់ពេជ្របាន ដូចជាលីន ត្រឹមតែជាមនុស្សស្រីធម្មតាសាមញ្ញម្នាក់។
ជាច្រើនភាគបន្តបន្ទាប់ ក្រោយពេលដែលតួអង្គពេជ្រ និងលីន មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ នាងព្រឺមចាប់ផ្តើមមានគំនិតអាក្រក់ ចង់ដណ្តើមពេជ្រចេញពីលីន។ ព្រីម មានឪពុកជាអ្នកមាន ជាបុរសខិលខូចនឹងស្រីញី ហើយចូលចិត្តធ្វើបាបមនុស្សស្រី។ ព្រីម បានព្យាយាមបញ្ចុះបញ្ចូលឲ្យឪពុករបស់ខ្លួន ចាប់លីនធ្វើជាស្រីកំណាន់ និងយកលុយម ទាក់ចិត្ត ដែលជាហេតុធ្វើឲ្យពេជ្រ មានចិត្តខឹង។
នៅយប់មួយ ដែលលីនចេញពីច្រៀងនៅតាមហាង ឪពុករបស់ព្រីមបានប្រើឲ្យកូនចៅរបស់ខ្លួន តាមដានទីកន្លែងដែលលីនរស់នៅ ។ សាច់រឿង នៅភាគនេះដែរ នាងព្រីម និងឪពុក មិនអាចសម្រេចផែនការអាក្រក់របស់ខ្លួនបាននោះទេ ដោយមានពេជ្រជាអ្នកមានជួយលីនទាន់ពេលវេលា។
តើលីន អាចគេចផុតពីអន្ទាក់របស់ឪពុកព្រឺមបានសម្រេចឬយ៉ាងណា? ហើយផែនការទីពីរ ព្រីម នឹងចាត់ការលីនបែបណាទៀត? ដើម្បីចង់ដឹងពីឈុតឆាកក្នុងសាច់រឿងនេះបន្តទៀត សូមរង់ចាំទស្សនានៅក្នុងរឿង« កូនប្រុសបេះដូងពេជ្រ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ