ថ្ងៃអង្គារ៍ ទី២៤ ខែមេសា ឆ្នាំ២០១៨
ថ្ងៃអង្គារ៍ ទី២៤ ខែមេសា ឆ្នាំ២០១៨
កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧រឿង «ហ្លួងព្រះស្តេចកន» ត្រូវបានសម្ពោធដាក់ឲ្យដំណើរការចាក់បញ្ចាំងតាមបណ្តារោងភាពយន្តល្បីៗនៅកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧តទៅ។ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសចូលរួមក្នុងការកាត់ខ្សែបូសម្ពោធរឿងប្រវត្តិសាស្ត្រខ្នាតធំ ហ្លួងព្រះស្តេចកន នេះផងដែរ។
ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធរឿងនេះ សុទ្ធតែបានបង្ហាញអារម្មណ៍រំភើប និងកោតសរសើរពីភាពប៉ិនប្រសប់ ទាំងការដឹកនាំរឿង ការសម្តែង រួមនឹងបច្ចេកទេសក្នុងការថត ។
ក្នុងនោះក៏មានការលើកឡើងស្រដៀងគ្នាដែរថា ខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ពិតជាអស្ចារ្យ ដោយសារតែពីមួយវគ្គទៅមួយវគ្គសុទ្ធតែបានបង្ហាញពីយុទ្ធសាស្ត្រ និងភាពវ័យឆ្លាត ក្នុងការដឹកនាំទ័ព និងមានភាពប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ ជាពិសេសស័ក្តិសមជារឿងហូលីវូតខ្មែរ ។
ខាងក្រោមនេះគឺជាការបញ្ចេញអារម្មណ៍ពិតរបស់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន»៖