© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្នេហា អាចធ្វើឲ្យយើងសប្បាយ ហើយវាក៏ជាឃាតករសម្លាប់ចិត្ត និងរូបកាយយើងបានដែរ ប្រសិនបើយើងមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវ មុននឹងចូលខ្លួនទៅប្រឡូក។ តួយ៉ាង ដូចជា តួអង្គ នាងរីយ៉ា ជាកូនស្រីម្ចាស់ផ្ទះជួល ដែលរាជបានស្នាក់នៅ នាងបានជ្រុលខ្លួនស្រឡាញ់គ្នាជាមួយនឹងរាជ ហើយមានក្តីសង្ឃឹមយ៉ាងជឿជាក់ថា រាជនឹងទទួលខុសត្រូវលើនាង។
អ្វីៗមិនដូចជាការគិតរបស់នាងឡើយ រាជគឺជាមនុស្សប្រុសអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានចិត្តស្មោះត្រង់ជាមួយមនុស្សស្រីដែលបានប្រគល់ខ្លួនប្រាណឲ្យនោះទេ។ ដោយសារតែ រាជ មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសីថារហូតមានកូនជាមួយគ្នា ដែលរឿងនេះ បានបែកធ្លាយទៅដល់ត្រចៀករបស់រីយ៉ា។ នាង សឹងតែមិនគួរឲ្យជឿថា រាជអាចមានចិត្តក្បត់នាងទាល់តែសោះ សូម្បីតែម្តាយរបស់នាង អប់រំមិនឲ្យទាក់ទងរាជយ៉ាងណា ក៏នាងមិនស្តាប់ ដោយសារតែការស្រឡាញ់ងប់ងល់ គ្មានការពិចារណា។
រីយ៉ា គឺជាក្មេងស្រីក្មេងខ្ចី ដែលមិនគួរនឹងប្រឡួកក្នុងរឿងស្នេហា បំផ្លាញការសិក្សាបែបនេះឡើយ ។ បន្ទាប់ពីបានដឹងរឿងរ៉ាងរបស់រាជ និងសីថារួចមក រីយ៉ា ក៏នៅតែមានះចិត្តឲ្យរាជទទួលខុសត្រូវ ប៉ុន្តែរាជបដិសេធមិនទទួល ហើយថែមទាំងបោះសម្តីឲ្យរីយ៉ា ជាស្រីចិត្តងាយទៀតផង។
នេះហើយ ជាសម្តីរបស់មនុស្សប្រុសដែលគ្មានការទទួលខុសត្រូវ ហើយវាជាបទពិសោធន៍មួយសម្រាប់មនុស្ស ស្រីដែលមិនគួរឆាប់ប្រគល់ខ្លួនប្រាណទៅឲ្យមនុស្សប្រុសឡើយ ដូចជា តួអង្គ រីយ៉ាដូច្នោះដែរ។ បើតាមមើលពីចរិតរបស់រីយ៉ា នាងជាមនុស្សស្រីចចេស មិនព្រមចុះចាញ់ងាយៗទេ តើនាងនឹងរកវិធីបែបណា ដើម្បីបំបែកបំបាក់រាជ និងសីថា ហើយរាជខ្លួនឯង នឹងដោះស្រាយជាមួយនឹងម្តាយរបស់រីយ៉ាបានដូចយ៉ាងដូចម្តេច? ទាំងអស់នេះ មាននៅក្នុងនៅរឿង«រសជាតិអ្នកមាន» ដែលមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូខ្លីក្នុងរឿង«រសជាតិអ្នកមាន»
ដោយ៖ សិរីរដ្ឋ