© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មកដល់សប្តាហ៍នេះកម្មវិធីបង្ហាញសមត្ថភាព តូច ខ្លឹម ខ្លាំង របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានឈានចូលមកដល់សប្តាហ៍ទី១១ហើយ។ ចាប់តាំងពីសប្តាហ៍ដំបូងរហូតមកដល់ពេលនេះទស្សនិកជនក៏តែងតែបានទស្សនាជាមួយការបង្ហាញជូននូវសមត្ថភាពពិសេសផ្សេងៗគ្នាពីប្អូនៗដែលពួកគាត់មានសេចក្តីក្លាហានក្នុងការបង្ហាញជូនទៅកាន់គណៈកម្មាការ និងមហាជន។
នៅសប្តាហ៍នេះ ប្អូនៗពីររូបទៀតនឹងឡើងមកបង្ហាញសមត្ថភាពអស្ចារ្យរបស់ខ្លួន ដោយប្អូនប្រុស ចំរើន និស្ស័យ មានជំនាញខាងកាយវប្បកម្មទាំងដែលប្អូនប្រុសទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ។ និស្ស័យ បានទទួលការហ្វឹកហាត់រៀនសូត្រផ្នែកកាយវប្បកម្មនេះតាំងពីអាយុ៤ឆ្នាំមកម្ល៉េះ ទើបធ្វើអោយប្អូនក្លាហានឡើងមកបង្ហាញសមត្ថភាពក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង។
ដោយឡែកសម្រាប់ប្អូនស្រី ផាត ស្រីរ័ត្ន ជាក្មេងស្រីម្នាក់ដែលមានដើមកំណើតនៅឯខេត្តបាត់ដំបង។ ប្អូនស្រីទើបមានអាយុ១១ឆ្នាំ ប៉ុន្តែការសម្តែងរបស់ប្អូនមិនធម្មតាឡើយ ហាក់បីដូចជាសម្តែងអាជីពមួយផងដែរ។ នៅសប្តាហ៍នេះប្អូនស្រីនឹងនាំយកនូវសមត្ថភាពដែលខ្លួនមានមកបង្ហាញជូនគណៈកម្មាការ និងទស្សនិកជនបានដឹងពីសមត្ថភាពរបស់ខ្លួន។
តើប្អូនៗទាំងពីរនាក់អាចទាក់ចិត្តគណៈកម្មាការដើម្បីទទួលបានប្រាក់រង្វាន់ ១,២០០,០០០៛(មួយលានពីរសែនរៀល) ឬយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី តូច ខ្លឹម ខ្លាំង នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
សូមជម្រាបផងដែរថាប្រសិនបើអាណាព្យាបាលដែលមានកូនមានសមត្ថភាព និងចង់បង្ហាញទៅដល់មហាជនបានដឹង លោកអ្នកអាចមកដាក់ពាក្យចូលរួមដោយផ្ទាល់នៅស្ថានីយទូរទស្សន៍ភីអិនអិន រៀងរាល់ម៉ោងធ្វើការ ឬក៏អាចថតជាវីដេអូផ្ញើមកកាន់ហ្វេសប៊ុគផេក PNN TV Cambodia និង ផេកផ្លូវការ Freshy Yougurt។ សម្រាប់អ្នកដែលទទួលបានពាក្យថា តូច ខ្លឹម ខ្លាំង ពីគណៈកម្មាការទាំងបីរូប នឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ១,២០០,០០០៛ (មួយលានពីរសែនរៀល)
នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy Yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត