© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
លោក កែវ វាសនា ជាតារាចម្រៀងមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងគួរសមលើវិស័យចម្រៀង និងក្តោបបានអ្នកគាំទ្រជាច្រើនអោយងាកមកស្តាប់បទចម្រៀងរបស់លោក។
ក្នុងកម្មវិធី Freshy Happy Concert នៅសប្តាហ៍នេះតារាចម្រៀងលោក កែវ វាសនា នឹងលើកយកបទចម្រៀងល្បីៗរបស់លោកចំនួនប្រាំបទ ក្នុងចំណោមប្រាំបទមានពីរបទដែលជាបទចម្រៀងចាស់ ប៉ុន្តែនៅតែទទួលបានការគាំទ្រ និងពេញនិយមស្តាប់មានដូចជាបទ លទ្ធផលស្មោះពេក និងបទ ចិត្តស្មោះកាយវិការក្បត់ ដោយឡែកបទចម្រៀងថ្មីៗរបស់លោកមានបីបទដូចជាបទ អ្នកចាស់ចាំអូន ចប់បណ្តោយ លែងហ៊ានប្រាថ្នា។
នៅមានតារាចម្រៀងស្រីប្រុសបីដួងទៀតដូចជា លោក ប៊ូ តាំងហៀង កញ្ញា វីរៈនិច្ច និងកញ្ញា យ៉ាទី។ តារាចម្រៀងទាំងបួននឹងនាំមកជាមួយនូវភាពសប្បាយរីករាយ ទស្សនីយភាពថ្មី រួមជាមួយបទចម្រៀងពីរោះៗផងដែរ។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Happy Concert ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
កម្មវិធីនេះនាំមកជួនជាពិសេសផ្តាច់មុខដោយទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត