© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី ខន សុខលីដា ជាកុមារីមួយរូបដែលនឹងមកចូលរួមលេងក្នុងកម្មវិធី គ្រួសាររីករាយ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន នៅសប្តាហ៍នេះ។ វត្តមានរបស់ លីដា ក៏មានលោកប៉ាអមមកជាមួយផងដែរ ដោយអ្នកទាំងពីរនឹងសហការគ្នាក្នុងការលេងហ្គេម ដើម្បីយករង្វាន់ពីកម្មវិធី។
សង្កេតឃើញថាចាប់ពីវគ្គដំបូង លីដា និងលោកប៉ា ពោរពេញទៅដោយទឹកមុខញញឹមស្រស់ ដែលបង្ហាញពីភាពជឿជាក់ក្នុងការលេងហ្គេម ទោះបីជានៅមិនទាន់បានដឹងថា តើហ្គេមនីមួយៗមានភាពលំបាកកម្រឹតណានៅឡើយ។ចង់ដឹងថាតើ លីដា និងលោកប៉ា សហការគ្នាបានល្អកម្រឹតណា? តើ លីដា ដែលជាកុមារីតូចម្នាក់នេះ អាចពន្យល់ទៅកាន់លោកប៉ាបានល្អឬក៏យ៉ាងណានោះ?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អាណាព្យាបាលមានបុត្រធីតា ដែលមានភាពក្លាហាន និងចង់ចូលរួមលេងក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត