© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈុតឆាកប្រកួតគ្នាដ៏ជក់ចិត្តនៅតែបន្តក្នុងសប្ដាហ៍ទី២នៃឆ្នាំថ្មី២០២១ នៅលើសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE។ ការសម្រិតសម្រាំងជ្រើសយកជើងចាស់ប៉ះជើងខ្លាំង ឡើងមកតតាំងគ្នាដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកនិយមគុនខ្មែរ មុនពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់រវាង រិន ដេវីត និង ភួន ឡាំងកូស៊ីន ចូលមកដល់នាថ្ងៃទី ២៤ មករា ២០២១ នៅក្នុងថ្ងៃអាទិត្យនេះ ជើងខ្លាំងវ័យក្មេង ប្រាក់ ស៊ីណាត ត្រូវតតាំងជាមួយ រន្ទះជើងច្រត់ឥស្សី ឃន សុម៉ាលី រីឯ កណ្ដាប់ដៃលោហិត សឹម វណ្ណដេត ប៉ះ ជើងរហ័សច្បាស់ដៃ សោម ពិសិដ្ឋ ដោយឡែក ជង្គង់មិនប្រណីកែវគ្មានមេត្តា ធឿន ធារ៉ា ប្រកួតជាមួយ អ្នកប្រយុទ្ធចិត្តសឿង ឡុង វ៉ៃ និងគូឯកចុងក្រោយ រាហ៊ូមាសខេត្តបាត់ដំបង ឈុត សេរីវ៉ានថង ប្រឈមជាមួយ អ្នកប្រដាល់កំពូលល្បិច សោម វិឆ័យ ។
សូមរង់ចាំទស្សនាទស្សនីយ៍ ដ៏កក្រើកមួយនេះ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើPage Facebook PNN SPORTS Page Facebook ISI STEEL នាថ្ងៃអាទិត្យ ទី ១០ មករា ឆ្នាំ២០២១ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាវីដេអូខ្លី៖
ដោយ៖ លី ហួរ