© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រី Boostrong Gold Medal Concert នៅសប្តាហ៍ថ្មីដើមឆ្នាំ២០២១ នេះនឹងបង្ហាញជូនជាមួយទស្សនីយភាពប្លែកៗ ទៀតហើយពីវត្តមានរបស់តារាចម្រៀងបួនដួងដែលកំពុងតែទទួលបានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យ។
តារាទាំងបួនដួងមានតារាប្រុសមួយដួង និងតារាស្រីបីដួងដូចជា លោក អនុស្សាវរីយ៍ កញ្ញា សុខ មុន្នីលក្ខណ៍ កញ្ញា ដា សុម៉ាវត្តី និងកញ្ញា អេង ស្រីអូន។ ទាំងបួនដួងបានត្រៀមរួចរាល់នូវការបង្ហាញជូនជាមួយបទចម្រៀងពីរោះៗ សុទ្ធសឹងតែជាបទដែលកំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យ។ មិនត្រឹមតែបទចម្រៀងពីរោះប៉ុណ្ណោះទេ ទាំងក្បាច់រាំ ការតុបតែងខ្លួន អមជាមួយការរៀបចំតុបតែងឆាកយ៉ាងប្រណិតទៀតនោះ ពិតជាធ្វើអោយទស្សនិកជនបានប្លែកភ្នែក សម្រាប់សប្តាហ៍នេះ។
លើសពីនេះ វគ្គ Boostrong តេឈ្នះលុយ នឹងផ្តល់សំណាងជូនទៅដល់ទស្សនិកជនដោយគ្រាន់តែទូរស័ព្ទចូលរួមលេងនៅវគ្គចុងក្រោយនៃកម្មវិធី Boostrong Gold Medal Concert និងជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពី ម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Boostrong Gold Medal Concert ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត