© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅក្នុងវ័យសិក្សា សិស្សសាលាមិនគួរប្រព្រឹត្តិប្រឡូកប្រឡាក់ជាមួយនឹងរឿងស្នេហានោះទេ វាអាចជាបញ្ហារាំងស្ទះដល់ការសិក្សាបាន ឬអាចនិយាយបានថា នឹងខូចអនាគតក៏ថាបាន។ តួយ៉ាង ដូចជា តួអង្គ ប្រុសរាជ ដែលជាកម្លោះនិស្សិតយកខិលខូចនឹងស្រីញី ចូលចិត្ត យកខ្លួនទៅពាក់ព័ន្ធនឹងរឿងស្នេហា កាមតណ្ហា ដើម្បីគ្រាន់តែជាក្របីចម្លងភក់តែប៉ុណ្ណោះ។ ចំណែកឯ តួអង្គ នាងសុីថា ដែលជានារីស្មោះស្ម័គ្រ ខំទំនុកបំរុងគ្រប់បែបយ៉ាងចំពោះការសិក្សារបស់រាជ ក៏ដើម្បីតែរំពឹងទៅថ្ងៃអនាគត អាចរួចផុតពីជីវិតដ៏លំបាកមួយនេះបាន។
ដោយសារតែការទុកចិត្ត និងស្រឡាញ់មនុស្សប្រុសម្នាក់ សុីថា បានលះបង់ខ្លួនប្រាណទៅឲ្យរាជដោយមិនស្តាយស្រណោះ ហើយរាជទៀតសោត ក៏ទទួលយកទាំងក្នុងចិត្តមិនបានខ្វល់ខ្វាយពីនាងសូម្បីបន្តិច។ មួយរយៈក្រោយមក សុីថា ក៏មានផ្ទៃពោះ ទាំងដែលរាជនៅកំពុងសិក្សា មិនទាន់បានបញ្ចប់នៅឡើយ ។ វាជា រឿងមួយដែលធ្វើឲ្យសុីថា នាងមានអារម្មណ៍ថា សប្បាយចិត្តខ្លាំង ព្រោះគិតថា កូន គឺជាចំណងដែលឲ្យរាជ មិនអាចដើរចេញពីនាងបាន។
អ្វីៗដែលសុីថាគិត គឺខុសស្រឡះពីចិត្តរបស់រាជ ដែលរឿងនេះ គឺជាដំណឹងដ៏តានតឹងមួយ ហើយក៏ជាបញ្ហាប្រឈមុខដែលរាជខ្លួនឯងត្រូវដោះស្រាយ។ នៅភាគបន្ទាប់ទៀតនេះ ទស្សនិកជន នឹងកាន់តែបានដឹងពីសាច់រឿងដ៏ជក់ចិត្តបន្តទៀត ដែលតួអង្គ ប្រុសរាជ នឹងបង្ខំចិត្តឲ្យសុីថា ចាកចេញពីខ្លួន ហើយវាជាទង្វើមួយដែលសុីថា នាងមិនអាចទទួលយកបានទេ។
តើទំនាក់ទំនងរវាងរាជ និងសុីថា អាចនឹងឈានដល់ដំណាក់កាលបែបគ្នាបានដែរឬយ៉ាងណា? ហើយសុីថា នាងអាចទទួលយកតាមការសុំរបស់រាជបានដែរទេ? ដើម្បីចង់ដឹងថាឲ្យច្បាស់ពីដំណើរសាច់រឿងបន្ថែមទៀត សូមរង់ចាំទស្សនាភាគបន្ទាប់នៅក្នុងរឿង« រសជាតិអ្នកមាន» ដែលមានផ្សាយជូនទស្សនាពីថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ០៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខ្លីក្នុងរឿង«រសជាតិអ្នកមាន»
ដោយ៖ សិរីរដ្ឋ