ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

ខ្សែភាពយន្តភាគថៃរឿង «ល្បិចស្នេហ៍បញ្ឆោតបេះដូង» នឹងចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន

១៧ មិនា ២០១៧

តារាសម្តែង និងតារាបង្ហាញម៉ូដ ដ៏ល្បីនៃប្រទេសថៃគឺកញ្ញា Peeranee Kongthai ឬ Matt ដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ តាមរយៈខ្សែភាពយន្តភាគថៃ ដែលបានចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ដូចជារឿង «កូនក្រមុំរីករាយ» និងរឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ»។

 

តារាវ័យ២៨ឆ្នាំកូនកាត់ថៃ ណវ៉េរូបនេះអាចសម្តែងបាន គ្រប់ទម្រង់ទាំងអស់នៃសាច់រឿង ទាំងកម្សត់ កំប្លែង មនោសញ្ចេតនាស្នេហា ហើយកញ្ញានឹងត្រឡប់មក សារជាថ្មីម្តងទៀតដោយ សម្តែងជាតួឯកក្នុងរឿង «ល្បិចស្នេហ៍បញ្ឆោតបេះដូង» ឬ Pan Rai Phai Ruk ដែលនឹងត្រូវចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន  ដោយរឿងនេះតម្រូវអោយកញ្ញាសម្តែងជាតួអង្គ ដែលមានចិត្តគំនុំគុំគួនវិញម្តង ទៅលើតួអង្គប្រុសគឺលោក Film (Phaisaeng) ហើយនេះក៏ជាលើកទីមួយដែរ ដែល Film បានមានវត្តមាននៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន។ 

 

 

ពួកគេទាំងពីរនាក់ នឹងចាប់ដៃគ្នាបង្កើតនូវឈុតឆាក ប្លែកៗ ល្អមើល និងគួរអោយចង់ទស្សនាមិនចេះជិនណាយ រំសាយអស់ទុក្ខកង្វល់រយៈពេលមួយម៉ោងពេញ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។   «ល្បិចស្នេហ៍បញ្ឆោតបេះដូង» ឬ Pan Rai Phai Ruk ជាភាពយន្តរៀបរាប់ពីខ្សែជីវិតរបស់នាង Kemmik (Matt) ជានារីអាកាសចរម្នាក់ ដែលជីវិតរបស់នាង ធ្លាប់បានដិតដាមនូវស្នាមអតីតកាល ដ៏សែនឈឺចាប់និងខកចិត្ត ដោយនាងបានបណ្តែតបណ្តោយខ្លួនជាមួយនឹង Phaisaeng (Film) ជាបុរសសង្ហារ និងជាកូនអ្នកមានម្នាក់ ហើយក៏បោះបង់នាងចោលដោយមិនទទួលខុសត្រូវ អ្វីទាំងអស់។ ដោយសារតែការឈឺចាប់នេះហើយ ទើបធ្វើអោយនាងបាននឹកឃើញល្បិច និងផែនការអាក្រក់ ធ្វើយ៉ាងណាអោយ Phaisaeng ទទួលការឈឺចាប់ ដូចដែលនាងធ្លាប់ទទួល ប៉ុន្តែមិនដូចបំណងឡើយ ក្តីគំនុំទាំងប៉ុន្មាន ក៏ត្រូវបានក្លាយទៅជាស្នេហា។ 

 

តើ Kemmik មានគម្រោងបែបណាចំពោះ Phaisaeng? តើគំនុំគុំគួននេះ ក្លាយទៅជាស្នេហាដោយរបៀបណា? 

 

ចម្ងល់ទាំងអស់នេះ នឹងត្រូវលាតត្រដាងនៅក្នុងរឿង «ល្បិចស្នេហ៍បញ្ឆោតបេះដូង» ចាប់ពីថ្ងៃទី ២៤ ខែធ្នូ រៀងរាល់ថ្ងៃព្រហស្បត្ត៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:០០-៧:០០ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិអិន បន្ទាប់ពីរឿង «មានសំបុកតែរងារ» ដែលនឹងបញ្ចប់ទៅនៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ខាងមុខនេះ៕ 

 

សូមទស្សនាឈុតខ្លីៗ នៃសាច់រឿងសូមចុច៖

 

Copyright © 2017 PNN TV. All Rights Reserved.