© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើកទំព័រឆ្នាំថ្មីភ្លាម វត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ នឹងឡើងមកបកស្រាយបទចម្រៀងពីរោះៗដែលទើបតែចេញថ្មី ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Gold Medal Concert ដែលមានកាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
នេះជាលើកទីមួយហើយដែលលោក ព្រាប សុវត្ថិ អញ្ជើញមកកាន់កម្មវិធីប្រគំតន្ត្រីរបស់ ភីអិនអិន ។ លោកក៏បានត្រៀមរួចរាល់ជាមួយបទចម្រៀងផ្ទាល់ខ្លួនចំនួនប្រាំបទ មានដូចជាបទ ពេលណាជួបអូនម្តងទៀត ស្រណោះឆ្នាំទៅ ប្លង់រឹង កង់បី កុំរាំកៀកគ្នា។ បទទាំងនេះសុទ្ធសឹងតែជាបទនិពន្ធថ្មី និងមានការពេញនិយមស្តាប់ពីសំណាក់អ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការរៀបចំតុបតែងឆាកដោយតម្រូវទៅតាមអត្ថន័យនៃបទចម្រៀងដែលនឹងធ្វើអោយទស្សនិកជនប្លែកភ្នែក ប្លែកអារម្មណ៍ផងដែរទ្វេរដង។
នៅមានតារាចម្រៀងបីដួងផ្សេងទៀតដូចជា លោក គង់ ចំរើន កញ្ញា អូនមាស និង កញ្ញា វីតា ដែលពួកគាត់ទាំងបីដួងត្រៀមបទចម្រៀងជាច្រើនបទ សុទ្ធសឹងតែជាបទចម្រៀងជាចង្វាក់រ៉ក់ ញាក់ កន្ត្រាក់អារម្មណ៍។
សូមបញ្ជាក់ដែរថា នៅថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១នេះ វគ្គ Boostrong តេឈ្នះលុយ បានត្រឡប់មកសារជាថ្មីទៀតហើយ។ ទស្សនិកជនអាចទូរស័ព្ទចូលរួមលេងនៅវគ្គចុងក្រោយនៃកម្មវិធី Boostrong Gold Medal Concert ដោយគ្រាន់តែជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពីម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។ ទស្សនិកជននឹងបានទស្សនាអ្វីដែលប្លែកដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១ ក្នុងកម្មវិធី Boostrong Gold Medal Concert ។ ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត