© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យ ទី ១៣សីហាសប្តាហ៍នេះ កម្មវិធី #AnchorFunZone នឹងធ្វើឲ្យប្រិយមិត្ត កាន់តែរំភើបចិត្ត ដោយសារតែវត្តមានរបស់តារាកិត្តិយសល្បីៗជាច្រើន មានទាំងតារាចម្រៀង តារាសម្តែង ដូចជា លោក Step កញ្ញាសុខ សីឡាលីន អ្នកនាង ទូច ស្រីល័ក្ខ និងលោក យូ នីស្កូ។
លើសពីនេះ តួឯកប្រុសស្រស់សង្ហាររបស់រឿងកញ្ញាអំពិលផ្អែម និងរឿង ពស់កេងកង ដែលេកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន លោកណាខុន ក៏នឹងឡើងបញ្ចេញសំនៀង នៅក្នុងកម្មវិធីផ្សាយផ្ទាល់ ការប្រគំតន្ត្រី រយៈពេល ២ម៉ោងនេះផងដែរ។
ចង់ដឹងថា តើលោកណាខុន បង្ហើរសំនៀងពិរោះយ៉ាងណា និងលើកយកបទចម្រៀងណាខ្លះមកបង្ហាញជូនលើឆាករបស់ភីអិនអិន! សូមកុំភ្លេចចូលរួមទស្សនាកម្មវិធី Anchor Fun Zone នៅសប្តាហក៍នេះ។
Anchor Fun Zone ផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ឬក៏អាចចូលរួមទស្សនាដោយផ្ទាល់ នៅក្នុងបន្ទប់ស្ទូឌីយោម៉ាស៊ីនត្រជាក់របស់ភីអិនអិន៕
ទស្សនាឈុតពិសេសៗ សូមចុច៖
ដោយ៖