© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆ្លើយតបនឹងសំនួរ នៅក្នុងកម្មវិធី “ស៊ីអារម្មណ៍” របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០៦ តារាសម្តែង ៣ដួង ដែលរួមមានទាំងវីវៈសិល្បការនី អ្នកស្រី ឌី សាវ៉េត លោក ជា សំណាង និងកញ្ញា ស៊ិន សក្កដា បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ដែលអាចក្លាយខ្លួនជាផ្នែកសំខាន់មួយ នៅក្នុងរឿងហ្លួងព្រះស្តេចកន។ លើសពីនេះ អ្នកទាំង៣ ថែមទាំងហ៊ានអះអាងថា ខ្សែភាពយន្តនេះ គឺជាទស្សនីយភាពដ៏ល្អឥតខ្ចោះមួយ ដែលអាចនិយាយបានថាជា “ហូលីវូដខ្មែរ”។
ចង់ដឹងថា តើមានលក្ខណៈពិសេសអ្វីខ្លះ ទើបបានជាតួសម្តែងទាំង ៣ ហ៊ានអួតអាងពីរឿងហ្លួងព្រះស្តេចកន ដល់ថ្នាក់នេះ? សូមទស្សនាបទសម្ភាសន៍ នៅក្នុងកម្មវិធី ស៊ីអារម្មណ៍៖
កម្មវិធី «ស៊ីអារម្មណ៍» តែងតែអញ្ចើញនូវតារាកិត្តិយសល្បីៗ ដើម្បីបង្ហាញពីបទសម្ភាសន៍ទាក់ទងទៅនឹងសិល្បៈ និងប្រធានបទផ្សេងៗទៀត។ ពិធីករ លោកប៉ែន ចំរុង នឹងជជីកសួរសំណួរដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលមិនធ្វើឲ្យទស្សនិកជន ខកបំណងក្នុងការទស្សនាឡើយ។ កម្មវិធីនេះមានផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលា ១១ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់៕
ដោយ៖