© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងហ្លួងព្រះស្តេចកន គឺជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្មែរខ្នាតធំមួយ ដែលធ្វើឲ្យទស្សនិកជនជាច្រើន អន្ទះសារចង់ទស្សនា ព្រោះថាគ្រប់ឈុតគ្រប់ឆាកនៃរឿងនេះ ពោរពេញទៅដោយភាពរស់រវើក ដូចសម័យបុរាណពិតៗ។ ភាពយន្តបុរាណខ្មែរខ្នាតធំ ប្រចាំឆ្នាំ ២០១៧ ដែលមានរយៈពេលជាង ២ម៉ោងនេះ ត្រូវបានចំណាយពេលផលិតយ៉ាងស្វិតស្វាញបំផុត អស់រយៈពេលជាង ២ឆ្នាំ។
ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលជាផលិតករ អ្នកដឹកនាំរឿង និងជាអ្នកសរសេរសេណារីយ៉ូ ក្នុងរឿង ហ្លួងព្រះស្តេចកន បានបញ្ជាក់ថា រឿងនេះ មិនត្រឹមតែចំណាយពេលវេលា និងទឹកប្រាក់ ក្នុងការផលិតយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ ប៉ុន្តែរឿងនេះ ក៏ជាការពលីដោយចិត្ត និងបេះដូង ប្រកបដោយក្តីស្រលាញ់ផងដែរ។ តាមឯកឧត្តម ម៉ៅ អាយុទ្ធ ប្រសិនបើគ្មានក្តីស្រលាញ់ និងការតាំងចិត្តយ៉ាងមុះមុតនោះទេ នោះសាច់រឿងនេះ នឹងមិនអាចលេចចេញជារូបរាងបាននោះឡើយ។ គ្រប់ដំណាក់កាលនៃការផលិតរឿងបុរាណប្រភេទនេះ គឺតម្រូវឲ្យទាំងផលិតករ តួសម្តែង និងក្រុមការងារទាំងអស់ ត្រូវតែមានសាមគ្គីភាព និងភាពអត់ធ្មត់ជាទីបំផុត។
ខាងក្រោមនេះគឺជាវីដេអូ ដែលមានរយៈពេលប្រមាណ ២០នាទីរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ស្តីពីបញ្ហាប្រឈម និងដំណាក់កាលក្នុងការផលិតរឿង «ហ្លួងព្រះស្តេចកន» ៕
ដោយ៖