© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈានមកដល់សប្តាហ៍ថ្មី ក្នុងកម្មវិធី គ្រួសាររីករាយ ដែលជាកម្មវិធីសម្រាប់កុមារចូលរួមលេងល្បែងកំសាន្តសម្រាប់កុមារ ជាមួយអាណាព្យបាល ដើម្បីទទួលបានរង្វាន់ជាច្រើន កុមារី រ៉េត លាងហេង ជាបេក្ខភាពដែលចូលរួមលេងនៅក្នុងសប្តាហ៍នេះ ដោយសហការណ៍ជាមួយបងស្រីដ៏ស្រស់ស្អាត។
ទោះបីជា អូន ហេងហេង និងបងស្រីមិនសូវពូកែនិយាយ ដោយបានត្រឹមតែបង្ហាញនូវស្នាមញញឹមក៏ពិតមែន ប៉ុន្តែអ្នកទាំង ២ ក៏បានបង្ហាញនូវទំនុកចិត្តក្នុងការលេងល្បែងកំសាន្តឈ្នះនៅក្នុងកម្មវិធី ដើម្បីទទួលបាននូវរង្វាន់គ្រប់វគ្គ។ តើអូន ហេងហេង មានភាពវ័យឆ្លាតក្នុងការពន្យល់ដល់បងស្រីយល់នូវវិញ្ញាសារ ដែលរៀបចំដោយកម្មវិធីបានកម្រិតណា ហើយអាចទទួលបានរង្វាន់ពីកម្មវិធីគ្រប់វគ្គដែរ ឬទេ?
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាលអាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបានលុះត្រាតែអាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។ សូមកុំភ្លេចរងចាំ ទស្សនាកម្មវិធី គ្រួសាររីករាយ នៅថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី